រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យម្ចាស់ជលយានយន្តគ្រប់ប្រភេទ និងម្ចាស់កំពង់ផែបើកបរក្នុងល្បឿន ២០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងហាមបើកបរក្បែរច្រាំងទន្លេ ខណៈទឹកកំពុងជន់ឡើងខ្លាំង

//s6.kh1.co/33/3373df16fb2efd3bf00bffee99c98f03d76180f2.jpg
សង្គម

 ១១-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ ដើម្បីធានាសុខុមាលភាពសេចក្តីថ្លៃថ្នូរ សុវត្ថិភាពចរាចរណ៍ផ្លូវទឹក ការពារការខូចខាតផលដំណាំ ផ្ទះសំបែងរបស់ប្រជាពលរដ្ឋ និងការបាក់ច្រាំងទន្លេនារដូវទឹកទន្លេឡើងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឲ្យម្ចាស់ជលយានយន្តគ្រប់ប្រភេទ និងម្ចាស់កំពង់ផែទាំងអស់ ត្រូវបើកបន្ថយល្បឿនឲ្យនៅត្រឹម ២០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងហាមបើកបរក្បែរ ច្រាំងទន្លេជាដាច់ខាត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងសេចក្តីជូនដំណឹងនេះមានន័យដើមទាំងស្រុងថា រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ម្ចាស់ជលយានជលយានយន្តដឹកអ្នកដំណើរភ្ញៀវទេសចរណ៍ ដឹកទំនិញ និងម្ចាស់កំពង់ដទទឹងទាំងអស់ ដែលកំពុងធ្វើអាជីវកម្មតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុងដែនទឹករាជធានីភ្នំពេញ ឱ្យបានជ្រាបថាដើម្បីធានានូវសុខុមាលភាពសេចក្តីថ្លៃថ្នូរ សុវត្ថិភាពចរាចរណ៍ផ្លូវទឹក ការពារការខូចខាតផលដំណាំ ផ្ទះសំបែងរបស់ប្រជាពលរដ្ឋ និងការបាក់ច្រាំងទន្លេនារដូវទឹកទន្លេឡើងនេះ ស្នើម្ចាស់ជលយានជលយានយន្តគ្រប់ប្រភេទ និងម្ចាស់កំពង់ផែទទឹងទាំងអស់អនុវត្តនូវវិធានការដូចខាងក្រោម៖

*ទី១៖ ត្រូវបំពាក់ឧបករណ៍ការពារសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ ត្រូវមានពោងក្បួនពោងកងអាវពោង ប្រដាប់ពន្លត់អគ្គិភ័យនៅលើ គ្រប់មធ្យោបាយ*ទី២៖ ពេលធ្វើចរាចរចេញឬចូលក្នុងដែនទឹករាជធានីភ្នំពេញ ត្រូវបើកបន្ថយល្បឿននៅត្រឹម ២០ គ.មក្នុងមួយម៉ោង និងហាមបើកបរក្បែរច្រាំងទន្លេដែលជាហេតុបណ្តាលឱ្យបាក់ដីមាត់ច្រាំង ទន្លេប៉ះពាល់ដល់ផលដំណាំ និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋ*ទី៣៖ មិនត្រូវផ្ទុកអ្នកដំណើរភ្ញៀវទេសចរណ៍ ឬទំនិញលើសចំណុះផ្ទុក*ទី៤៖ ការបើកបរនាពេលយប់ ត្រូវមានភ្លើងបំភ្លឺឱ្យបានត្រឹមត្រូវ*ទី៥៖ ត្រូវរៀបចំផ្លូវឡើងចុះកំពង់ដ៏ចម្លងឱ្យបានល្អស្អាត មិនរអិល ឬផុងស្រុត។

រដ្ឋបាលរាជធានីភ្នំពេញ មានជំនឿយ៉ាងមុតមាំថា រាល់ម្ចាស់ផលយានជលយានយន្តគ្រប់ប្រភេទ និងកន្លែងទទួលរម្ចាស់កំពង់ដទទឹង នឹងអនុវត្តនូវសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕

https://s6.kh1.co/__image/w=650,h=924,q=100/bc/bc892e3e45bc342c31535cd8b0a4220d1e9b2bed.jpg
https://s6.kh1.co/__image/w=650,h=488,q=100/06/06f32cdf21cc4d8a20af6c9a2e71bde83ee0a0d2.jpg
https://s6.kh1.co/__image/w=650,h=488,q=100/ec/ec10e334adfe25dd3fc8dfa4e407f53ac7c1f216.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T