Jack Ma ចូលនិវត្តន៍ជាផ្លូវការដោយអញ្ជើញមនុស្សជាង ៦០,០០០នាក់ចូលរួម (មានវីដេអូ)

//s5.kh1.co/40/40ff5f414ed971fd8cb3c2928d47923475a3921c.jpg
បច្ចេកវិទ្យា

 ១១-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ចិន៖ មហាសេដ្ឋីចិន Jack Ma បានចូលនិវត្តន៍ជាផ្លូវការកាលពីម្សិលមិញនេះ ដោយអញ្ជើញមនុស្សជាង ៦០,០០០នាក់ចូលរួម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររម្លឹកផងដែរថា ក្រុមហ៊ុនយក្ស Alibaba បានចាប់ផ្តើមដំបូងគេបង្អស់ដោយមនុស្សតែ ១៧នាក់តែប៉ុណ្ណោះនៅក្នុងឆ្នាំ១៩៩៩ ហើយបានផ្លាស់ប្តូរប្រែក្លាយទៅជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចដ៏ធំដូចសព្វថ្ងៃ ដែលស្មើនឹងទឹកប្រាក់ប្រមាណ ៤៦០ពាន់លានដុល្លារអាមេរិក។

Jack Ma
Jack Ma

ពិធីជប់លៀងលាគ្នានេះត្រូវបានធ្វើឡើងក្នុងទីក្រុងហាំងចូវ ស្របពេលដែលជាថ្ងៃខួបកំណើតអាយុទី៥៥ឆ្នាំរបស់លោក Jack Ma ហើយក៏ជាគំរប់ខួបទី២០ឆ្នាំរបស់ក្រុមហ៊ុន Alibaba ផងដែរ ដែលក្នុងនោះ មានអ្នកចូលរួមប្រមាណ ៦០,០០០នាក់។

សព្វថ្ងៃនេះ លោក Jack Ma មានទឹកប្រាក់សរុបប្រមាណ ៣៨,៦ពាន់លានដុល្លារអាមេរិក ហើយលោកគឺជាមនុស្សតែម្នាក់គត់ដែលចូលនិវត្តន៍វ័យក្មេងជាងគេក្នុងប្រទេសចិន។

Jack Ma
Jack Ma

យ៉ាងណាមិញ លោក Jack Ma ក៏បានប្រគល់មុខដំណែងជានាយកប្រតិបត្តិប្រចាំក្រុមហ៊ុន Alibaba ឱ្យទៅលោក Daniel Zhang ក្រោមហេតុផលថា៖

«គាត់មានចំណេះដឹងជ្រៅជ្រះ និងចេះត្រិះរិះពិចារណាបានស៊ីជម្រៅទាក់ទិនទៅនឹងបច្ចេកវិទ្យា។ លើសពីនេះទៀត គាត់ក៏មានការប្តេជ្ញាចិត្តខ្ពស់ ចក្ខុវិស័យ និងសេចក្តីក្លាហានធ្វើឱ្យ Alibaba កាន់តែល្អប្រសើរឡើងនាពេលអនាគតផងដែរ។»

Jack Ma
Jack Ma

យ៉ាងណាមិញ បន្ទាប់ពីលោក Jack Ma បានចូលនិវត្តន៍ជាផ្លូវការរួច លោកក៏មានគម្រោងធ្វើរឿងសប្បុរសធម៌ និងផ្តោតទៅលើការអភិវឌ្ឍន៍វិស័យអប់រំនៅក្នុងប្រទេសចិនផងដែរហើយអាចនៅថ្ងៃណាមួយ លោកនឹងត្រឡប់ទៅធ្វើជាគ្រូបង្រៀនវិញ។ នេះបើយោងតាមប្រភពច្បាស់ការណ៍មួយបានលើកឡើង៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

Kim Hong
ហុង

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T