អីយ៉ាស Kubo លេងដែរ!! បើកឆាកប្រកួតដំបូង ជប៉ុន លត់ម្ចាស់ផ្ទះ មីយ៉ាន់ម៉ា យក ៣ពិន្ទុ (មានវីដេអូ)

//s5.kh1.co/d3/d3cd8c06fd459b4d9f15429dd994741dcea17b26.jpg
កីទ្បា

 ១១-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អាស៊ី៖ ការប្រកួតទីមួយក្នុងវគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ពូល F ក្រុមសាំម៉ូរៃខៀវជប៉ុន បានផ្ដួលក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ក្នុងលទ្ធផល 0-២ ក្រសោបយក ៣ពិន្ទុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s6.kh1.co/__image/w=650,h=487,q=100/6b/6b54f3f9172d199f8cf42113f74f4a5c6661afa4.jpg

ការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Thuwana ក្នុងទីក្រុងយ៉ាងហ្គូន ក្រោមក្រសែភ្នែកអ្នកគាំទ្រចូលទស្សនាសរុបចំនួន ២៥,៥០០នាក់។

២គ្រាប់របស់ជប៉ុនរកបានដោយកីឡាករ Shoya Nakajima និង Takumi Minamino ក្នុងម្នាក់មួយគ្រាប់។ ជាមួយគ្នានេះខ្សែប្រយុទ្ធដែលកំពុងទទួលបានការចាប់អារម្មណ៍របស់ក្រុមជម្រើសជាតិជប៉ុន Kubo ក៏ត្រូវបានផ្លាស់ប្ដូរចូលលេងនៅនាទី ៨១ ផងដែរ។

https://s5.kh1.co/__image/w=650,h=365,q=100/4a/4afd6af80da7e1ae22c150f858d704cc81a48f22.jpg

មួយប្រកួតទៀតក្នុងពូល F ក្រុមជម្រើសជាតិម៉ុងហ្គោលី បានប្រកួតចាញ់ក្រុមជម្រើសជាតិតាជីគីស្ថាន ដោយលទ្ធផល 0-១៕

សូមទស្សនាវីដេអូ Highlight រវាង មីយ៉ាន់ម៉ា និង ជប៉ុន នៅខាងក្រោម៖ 

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T