កម្មវិធី SmartEdu នឹងផ្ដល់អាហារូបករណ៍ដល់សិស្សឆ្នើម ២០ រូប ក្នុងឆ្នាំ២០១៩!

//s5.kh1.co/7a/7aa78c822529f113889c41b6b02983a64bcc0528.jpg
សង្គម

 ១១-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ ជាថ្មីម្ដងទៀត អាហារូបករណ៍ចំនួន ២០ កន្លែង នឹងត្រូវបានផ្ដល់ជូនសិស្សឆ្នើមដែលទើបប្រលងជាប់បាក់ឌុបឆ្នាំ២០១៩ តាមរយៈកម្មវិធីអាហារូបករណ៍ SmartEdu​ របស់ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តនាំមុខគេនៅកម្ពុជា។ អាហារូបករណ៍ SmartEdu មានតម្លៃ​សរុបរហូត​ដល់​ទៅ ១៥,០០០​ ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​រាប់​បញ្ចូល​ទាំង​ថ្លៃបង់សាលា និង​ការ​ចំណាយ​លើ​ការ​រស់នៅក្នុង​កំឡុងពេល​នៃការសិក្សា​នៅមហាវិទ្យាល័យ​របស់​ពួកគេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s6.kh1.co/__image/w=650,h=650,q=100/8d/8d33eec7a395ef06c5d7075a64ff4bcbde689289.jpg

កម្មវិធីអាហារូបករណ៍​ SmartEdu​ នេះត្រូវបានផ្ដួចផ្ដើមឡើង ដើម្បី​បង្កើត​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមានសម្រាប់​សិស្សឲ្យបន្ត​​ការ​​សិក្សា​​ជាន់ខ្ពស់​​​ ជា​ពិសេស​អ្នក​ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​សិក្សា ​និ​​ងធ្វើ​បាន​យ៉ាង​ល្អ​ ប៉ុន្តែ​​មិ​នមាន​ជោគ​វាសនា ​ឬ​ក៏​មាន​អារម្មណ៍​ថា​ចង់​បោះបង់​ការ​សិក្សា ​ដោយសារ​ឧបសគ្គ​ផ្នែក​ហិរញ្ញវត្ថុ​។ ក្រុម​ហ៊ុន Smart​ មាន​មោទនភាព​នឹងចូលរួម​ជា​ផ្នែក​មួយ​នៃ​ការ​ចាប់​ផ្តើម​ជំពូក​ថ្មី​សម្រាប់ដំណើរ​ជីវិត​របស់​និស្សិត​ទាំង​ ២០ នាក់​នេះ។​  

សិស្សវិទ្យាល័យ ដែលទើបបញ្ចប់ការសិក្សាឆ្នាំ២០១៩ នេះ អាចដាក់ពាក្យអាហារូបករណ៍នេះ ដើម្បីសិក្សាតាមសាកលវិទ្យាល័យល្បីៗនៅប្រទេសកម្ពុជា ដែលគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា និង​វិទ្យាស្ថានជាតិ NIPTICT នៃក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍។   

កម្មវិធីអាហារូបករណ៍​ SmartEdu​ បានផ្ដល់អាហារូបករណ៍ដល់សិស្សចំនួន ៥០ នាក់ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។ និស្សិត ហុង ម៉ារ៉ាឌី ដែលជាជ័យលាភីអាហារូបករណ៍ឆ្នាំ២០១៧ នៃកម្មវិធីអាហារូបករណ៍​ SmartEdu​ បាននិយាយថា៖ 

«បើមិនមានកម្មវិធីអាហារូបករណ៍ SmartEdu​ ខ្ញុំមិនអាចស្រមៃថា តើជីវិតរបស់ខ្ញុំនឹងជួបការលំបាកយ៉ាងណាទេ។ អាហារូបករណ៍នេះមិនត្រឹមតែផ្តល់ឲ្យខ្ញុំនូវការគាំទ្រផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងលើកទឹកចិត្តឲ្យខ្ញុំចេះកែលម្អខ្លួនឯងឲ្យក្លាយជាមនុស្សម្នាក់ដ៏ល្អប្រសើរ និងមានសមត្ថភាពនៅក្នុងសង្គម»។

  ដើម្បីដាក់ពាក្យអាហារូបករណ៍ សិស្សត្រូវតែទទួលបាននិទេ្ទសរួម A ឬ B ពីការប្រលងបាក់ឌុបខែសីហាឆ្នាំ២០១៩។ ការដាក់ពាក្យអាចធ្វើបានតាមយៈគេហទំព័រ smartedu.com.kh ឬទទួលយកពាក្យសរសេរដៃនៅតាមសាខា ​Smart Shop ទូទាំងប្រទេសឱ្យបានមុនថ្ងៃទី​៦ ខែតុលា ឆ្នាំ២០១៩។   

https://s5.kh1.co/__image/w=650,h=650,q=100/af/af17ee089434af96778f9e1397e6bfecc26e2da4.jpg

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ Smart តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh ៕  

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T