មុននេះបន្តិច ស្ពាន​បាឡេ​ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​ហើយ (មាន​វីដេអូ)

//s6.kh1.co/f1/f1de0cf3f3e0f6774bd0b5d9541de4c304dd0ed8.jpg
សង្គម

 ១១-កញ្ញា-២០១៩ ១២ល្ងាច · ៥ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា មុន​នេះ​បន្តិច​ ស្ពាន​បាឡេ​ត្រូវ​បាន​​ផ្អាក​ដំណើរការ​​ហើយ បន្ទាប់​ពី​សាឡង់​ដឹក​ប្រេង​របស់​ក្រុម​ហ៊ុន​សាគីមិច​ ​​បាន​បើក​កៀរ​​នឹង​ស្ពាន​​នេះ​កាល​ពីវេលា​ម៉ោង​៣​និង​៥​នាទី​រសៀលថ្ងៃ​​​ម្សិល​ម៉ិញ។ ហើយ​ព្រឹក​នេះ​​ថ្ងៃទី​១១ ខែ​កញ្ញា​នេះ ស្ពាន​បាឡេ​ត្រូវ​បាន​កម្លាំង​ជំនាញ​វិស្វករ ព្រម​ទាំង​នគរបាល​ចរាចរណ៍​ផ្លូវ​ផង​ដែរ​ បាន​​ធ្វើ​ការ​​ត្រួត​​ពិនិត្យ​ពី​ទំហំ​នៃ​ការ​ខូច​ខាត​ស្ពាន​បាឡេ​នេះ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ តភ្ជាប់​មក​ ភូមិ​ដើម​គរ សង្កាត់​ព្រែក​តាសេក ខណ្ឌជ្រោយ​ចង្វារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីរាយការណ៍​បន្តថា ស្ពាន​បាឡេ​​ខាងលើ​នេះ គឺ​មាន​លក្ខណៈ​ទ្រុឌ​ទ្រោម​ទៅ​ហើយ ទើប​ត្រូវ​ផ្អាក​ធ្វើ​ចរាចរណ៍ ​ដើម្បី​ជួស​ជុល​ជា​បន្ត​បន្ទាប់ បន្ទាប់​ពី​ត្រូវ​សាឡង់​ដឹក​ប្រេង​បាន​បុក​ និង​កៀរ ។

គួរ​បញ្ជាក់ថា ជើង​សសរ​ស្ពាន​បាឡេ​ដែ​លត្រូវ​បាន​សាឡង់​ទឹក​ប្រេង​បើក​កៀរ​នោះ គឺជើង​សសរ​ទី​៨ ដែល​រាប់​ពី​មក​ពី​ទិស​ខាងលិច ហើយ​បណ្តាល​ឱ្យ​រង​ការ​ខូច​ខាត​ក្រពឹត​បាក់​ជើង​កាង​ផង​ដែរ។

គួរ​រម្លឹក​ថា កាល​ពី​ប្រមាណ​ជាង​១​ឆ្នាំមុន ស្ពាន​បាឡេ​ខាងលើ​នេះ​ ត្រូវ​បាន​សាឡង់​ដឹក​ប្រេង​បាន​បើកកៀរ​ម្តង​មក ដោយ​បាន​ធ្វើ​ការ​ដោះ​ស្រាយ​ជា​សំណង​ប្រមាណ​ជាង១០​ម៉ឺន​ដុល្លារ ហើយ​ឥឡូវ​នេះ ត្រូវ​សាឡង់​ដឹក​ប្រេង​បាន​ប៉ះ និង​កៀរ​ម្តងទៀត ប៉ុន្តែ​គេ​មិនទាន់​ដឹងថា ដំណោះ​ស្រាយ​យ៉ាង​ណា​នោះទេ៕

https://s6.kh1.co/__image/w=650,h=379,q=100/f9/f9205eb5bef33285d4547ae873290f00c8caaead.jpg
https://s6.kh1.co/__image/w=650,h=379,q=100/97/972a01530e0929165c50ce6c12ad4fb8724b488f.jpg
https://s6.kh1.co/__image/w=650,h=379,q=100/f0/f0b4d1475593f463198d674e24da215301bbc33a.jpg
https://s5.kh1.co/__image/w=650,h=379,q=100/d2/d2643eb3bf3a4384d9e0fae8fe8fcbdf79f80dac.jpg
https://s6.kh1.co/__image/w=650,h=379,q=100/b2/b223e9416ceacdd90898950b6f9f37c2116143a5.jpg
https://s5.kh1.co/__image/w=650,h=379,q=100/70/708fe1a3a7b15a690e39a8546653f1ca13e9d292.jpg
https://s5.kh1.co/__image/w=650,h=379,q=100/d8/d8471342a03ec42e2b6d3c91e2b2ed632f6ed57e.jpg
https://s6.kh1.co/__image/w=650,h=379,q=100/80/80f9bb76db21df30dfd25880713bcc3926458070.jpg
https://s6.kh1.co/__image/w=650,h=379,q=100/6c/6ca0cd5e8f7335d3796ca18579e9a1020b5ef260.jpg
https://s6.kh1.co/__image/w=650,h=379,q=100/66/661417a9d080e0c6d2eb3baa97f5d045494fa2f4.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T