ឃើញ​​ចេញពី​កម្មវិធី បុរស​៣​នាក់​ជិះ​តាម​ក្រោយ​ធ្វើ​សកម្មភាពដាក់ពួកនាង​

//s5.kh1.co/48/4895fbf1d6484343e889bf588d05b2e7858d3305.jpg
សង្គម

 ១១-កញ្ញា-២០១៩ ១២ល្ងាច · ៥ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ចេញពី​កម្មវិធី​ជប់លៀង ខណៈ​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​ផ្លូវ ស្រាប់​តែ​​​មាន​​ក្រុម​ជនសង្ស័យ​ជិះម៉ូតូតាមក្រោយ​រួច​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព ហើយ​បណ្តាល​ឲ្យ​ស្ត្រី​រង​គ្រោះ​រង​របួសធ្ងន់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​បេតុង ជាប់​របង​វត្ត​ពោធិ៍​វ័​ន្ត ភូមិ​ផ្លាំ​ង សង្កាត់​ស្នោ ខណ្ឌ​កំ​បូល ។

ជន​រង​គ្រោះ​ឈ្មោះ មាន ចរិយា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់ ក្លឹ​ប វាយ​កូន​ហ្គោ​ល មានស្រុក​កំណើត​នៅ​ភូមិ​តា​អិន សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ដែល​ត្រូវ​ក្រុម​ជនសង្ស័យ​យក​ទៅ​បាត់​នោះ​ម៉ាក​ហុងដា​ប៊ីត (HONDA BEAT) ពណ៌​ផ្កាឈូក ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ ភ្នំពេញ ១HU-៨២២៦ ។

តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ និង​ស្ត្រី​ម្នាក់​ទៀត​ជា​មិត្តភក្តិ​បាន​ចេញពី​កម្មវិធី​ជប់លៀង​នៅ​ក្លឹ​ប​រ៉ូ​យ៉ា​ល់ ដោយ​ស្ត្រី​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ប៊ីត ចំណែក​ស្ត្រី​ជា​មិត្តភក្ដិ​ម្នាក់​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មិន​ស្គាល់​ម៉ាក​បាន​ជិះ​តាម​ពីក្រោយ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​ក្រុម​ជនសង្ស័យ​ខាងលើ​នោះ​បាន​ធ្វើ​សកម្មភាព​ដោយ​យក​កាំបិត​បុ័ងតោ​គំរាម និង​យក​បំពង់​ទីប​វាយ​ស្ត្រី​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួស​ប៉ោង​មុខ​សន្លប់​ស្តូក ហើយ​ក្រុម​ជនសង្ស័យ​ក៏​យក​ម៉ូតូ​របស់​ស្ត្រី​រង​គ្រោះ​ជិះ​គេចខ្លួន​បាត់​តែ​ម្តង ចំណែក​មិត្តភក្តិ​របស់​ស្ត្រី​រង​គ្រោះ​ពេល​ឃើញ​ជនសង្ស័យ​ធ្វើ​សកម្មភាព​វាយ​ប្លន់​បែប​នេះ ធ្វើ​ឱ្យនាង​មានការ​ភិតភ័យ​គិតតែ​ពី​យំ ។

បន្ទាប់​ពី​កើតហេតុ ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹកនាំ​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​គ្លីនិក​ជិត​កន្លែង​កើតហេតុ ដោយសារ​តែ​ស្ត្រី​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​ពេក ទើប​ក្រុម​គ្រួ​សារបាន​ដឹក​យក​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​ម្តុំ​ចោម​ចៅ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្នោ​បាន​ចុះ​មក​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ដោយ​បាន​រក​ឃើញ​វត្ថុ​តាង​រួម​មានកាំបិត​បុ័ងតោ​១​ជា​របស់​ជនសង្ស័យ ដោយឡែក​ជន​រង​គ្រោះ​មិន​ទាន់​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅឡើយ​ទេ ដោយសារ​កំពុង​ព្យាបាល​របួស ៕

https://s6.kh1.co/__image/w=650,h=379,q=100/08/08bdc4aaffeb0fb74e7d604c7cbb13b360aa3b1d.jpg
https://s5.kh1.co/__image/w=650,h=380,q=100/48/4895fbf1d6484343e889bf588d05b2e7858d3305.jpg
https://s5.kh1.co/__image/w=650,h=379,q=100/49/49da3fdf46985167abd19437d16ba6b5975936f4.jpg
https://s5.kh1.co/__image/w=650,h=379,q=100/d6/d6e8f23d86ffd92636d2c30efddd05bf16103f7f.jpg
https://s5.kh1.co/__image/w=650,h=379,q=100/1f/1fcf4cd21fecadb4468a6adbbeb6089e9ea95440.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T