ចុម! កូនកើតមិនបានប៉ុន្មានខែផង Tack Pharunyoo និងភរិយា បានប្រកាសលែងគ្នាបាត់

//s6.kh1.co/26/26a82edb0ff350f736c4229d419907b74e9a4405.jpg
តារា & កម្សាន្ដ

 ១១-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ ដូចដែលប្រិយ​មិត្តបានជ្រាបរួចហើយថា តារាសម្ដែងប្រុស លោក Tack Pharunyoo និង ភរិយា ទើបតែទទួលបានសមាជិកដ៏គួរឲ្យស្រលាញ់ម្នាក់ ដោយក្នុងនោះឃើញថាតារាប្រុសរូបនេះ ពិតជាបានដើរតួនាទីជាលោកប៉ា​ យ៉ាងល្អថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក អ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងមិននឹកស្មានដល់នោះ គឺស្រាប់តែកាលពីពេលថ្មីៗនេះ តារាប្រុស លោក Tack Pharunyoo និងភរិយារបស់លោក ក៏បានបង្ហោះសារជាសាធារណៈ ពីការប្រកាសលែងលះគ្នា ដោយក្នុងនោះតារាប្រុសរូបនេះបានសរសេរថា៖

«យើងបាននិយាយគ្នាហើយបាទ ចាប់ពីពេលនេះទៅយើងមិនមែនជាប្ដីប្រពន្ធគ្នាទៀតទេ ប៉ុន្តែនៅតែស្ថិតក្នុងនាមជាឪពុកម្ដាយដែលនឹងចិញ្ចឹមកូនម្នាក់នេះជាមួយគ្នា»។

យ៉ាងណាមិញ សម្រាប់បញ្ហាដែលធ្វើឲ្យតារាប្រុស​ លោក Tack Pharunyoo និងអតីតភរិយា បានប្រកាសលែងលះគ្នានេះដែរ ក៏ត្រូវបានពួកគេទាំងពីរបានត្រឹមតែអះអាងថាមានបញ្ហាក្នុងគ្រួសារ ដែលមិនអាចនឹងបន្តរួមរស់នៅជាមួយគ្នាបានតទៅទៀតឡើយ៕

Tack Pharunyoo និង អតីតភរិយា 
Tack Pharunyoo និង អតីតភរិយា 
Tack Pharunyoo និង អតីតភរិយា 
Tack Pharunyoo និង អតីតភរិយា 
Tack Pharunyoo និង អតីតភរិយា 
Tack Pharunyoo និង អតីតភរិយា 
Tack Pharunyoo និង កូនប្រុស 
Tack Pharunyoo និង កូនប្រុស 
Tack Pharunyoo និង កូនប្រុស 
Tack Pharunyoo និង កូនប្រុស 
Tack Pharunyoo និង កូនប្រុស 
Tack Pharunyoo និង កូនប្រុស 
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T