ក្រុមហ៊ុន ប៊្លូ អូសិន ក្លាយជាអ្នកនាំចូលផ្ដាច់មុខនូវប្រេងម៉ាស៊ីនលំដាប់លេខ១ក្នុងលោក មកកម្ពុជា!

//s5.kh1.co/14/145b72e80aea944a9804e8ecd3a6fc512f5267f5.jpg
សង្គម

 ១១-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាល​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា ក្រុមហ៊ុន ប៊្លូ អូសិន គ្រុប ឯ.ក បាន​ប្រារព្ធ​នូវ​កម្មវិធី​ប្រកាស​អំពី​ការ​នាំ​ចូល​ផ្ដាច់​មុខ​នូវ​ប្រេង​ម៉ាស៊ីន Shell សម្រាប់​​ប្រភេទលើ​យានយន្ត និង​ផលិតផល​ឧស្សាហកម្ម​​​នៅ​លើ​ទីផ្សារ​​ព្រះរាជាណាចក្រ​កម្ពុជា​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធី​ប្រកាស​ពី​ការ​នាំ​ចូល​ផ្ដាច់​មុខ​ប្រេង​ម៉ាស៊ីន Shell 
កម្មវិធី​ប្រកាស​ពី​ការ​នាំ​ចូល​ផ្ដាច់​មុខ​ប្រេង​ម៉ាស៊ីន Shell 
កម្មវិធី​ប្រកាស​ពី​ការ​នាំ​ចូល​ផ្ដាច់​មុខ​ប្រេង​ម៉ាស៊ីន Shell 
កម្មវិធី​ប្រកាស​ពី​ការ​នាំ​ចូល​ផ្ដាច់​មុខ​ប្រេង​ម៉ាស៊ីន Shell 

ជា​មួយ​នឹង​ការ​ចាប់​ដៃ​គូ​នេះ ក្រុមហ៊ុន​ ប៊្លូ អូសិន គ្រុប ឯ.ក សង្ឃឹម​ថា​នឹង​អាច​នាំ​យក​នូវ​ម៉ាក​ផលិតផល​ប្រេង​ម៉ាស៊ីន​​សកល​លោក​ដែល​ល្បី​ឈ្មោះ​ថា​មាន​គុណភាព​ខ្ពស់ និង​សមត្ថភាព​​ខ្លាំង​មក​កាន់​ប្រទេស​កម្ពុជា។ ផលិតផល​ប្រេង​ម៉ាស៊ីន Shell ដែល​នាំ​ចូល​ដោយ​ក្រុមហ៊ុន ប៊្លូ អូសិន គ្រុប ឯ.ក មាន​ច្រើន​ប្រភេទ​សម្រាប់​បំពេញ​តាម​តម្រូវ​អតិថិជន។

ជាក់​ស្ដែង​មាន​ដូច​ជា ​ប្រេង​ម៉ាស៊ីន Shell Helix សម្រាប់​រថយន្ត​ធម្មតា ប្រេង​ម៉ាស៊ីន Shell Advance សម្រាប់​ម៉ូតូ និង​មាន​ប្រេង​ម៉ាស៊ីន​សម្រាប់​រថយន្ត​ដឹក​ជញ្ជូន​ធំៗ​ប្រើ​ក្នុង​ផ្នែក​ឧស្សាហកម្ម​​​​ផង​ដែរ។

ប្រេង​ម៉ាស៊ីន Shell 
ប្រេង​ម៉ាស៊ីន Shell 
ប្រេង​ម៉ាស៊ីន Shell 
ប្រេង​ម៉ាស៊ីន Shell 
ប្រេង​ម៉ាស៊ីន Shell 
ប្រេង​ម៉ាស៊ីន Shell 

Shell កំពុង​មាន​វត្ត​មាន​នៅ​ក្នុង​បណ្ដា​ប្រទេស​ជាង ១០០ នៅ​ជុំវិញ​ពិភពលោក ដែល​ជា​ប្រេង​ម៉ាស៊ីន​ជាប់​ចំណាត់​ថ្នាក់​លេខ ១ នៅ​ទូទាំង​ពិភព​លោក​អស់​រយៈពេល​ ១២ ឆ្នាំ​ជាប់ៗ​គ្នា (យោងតាម Kline ២០១៨)។ ប្រេង​ម៉ាស៊ីន​ម៉ាក​នេះ​ត្រូវ​បាន​ជ្រើសរើស​ដោយរោងចក្រ​ផលិត​រថយន្ត​លំដាប់​កំពូល​មាន​ដូចជា Ferrari និង BMW ក្នុង​ការ​ប្រើប្រាស់។ ប្រេង​ម៉ាស៊ីន Shell ក៏​បាន​សាង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជោគជ័យ​ជា​មួយ​ក្រុមហ៊ុន​ផលិត​​សំខាន់ៗរួម​មាន​ Fiat Chrysler, Hyundai, General Electric និង Aggreko ជា​ដើម។

នៅ​ថ្ងៃ​ទី៩ ខែ​កញ្ញា​ ក្រុមហ៊ុន​ ប៊្លូ អូសិន គ្រុប ឯ.ក បាន​ប្រារព្ធ​កម្មវិធី «Shell Partner Night» ជា​មួយ​អតិថិជន​របស់​ខ្លួន ដើម្បី​អបអរ​ដល់​ការ​ទទួល​បាន​សិទ្ធិនាំ​ចូល​ផ្ដាច់​មុខ​នេះ។ កម្មវិធី​នេះ​មាន​ការ​ចូល​រួម​ពី​​លោក​អគ្គនាយក​ក្រុមហ៊ុន​ ប៊្លូ អូសិន គ្រុប ឯ.ក និង​លោក Gerald Foo ជា​នាយក​គ្រប់គ្រង​ទូទៅ​​នៃ​​​ក្រុមហ៊ុន​ចែក​ចាយ​ប្រេង​ម៉ាស៊ីន Shell ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

​ប្រេង​ម៉ាស៊ីន Shell 
​ប្រេង​ម៉ាស៊ីន Shell 
កម្មវិធី​ប្រកាស​ពី​ការ​នាំ​ចូល​ផ្ដាច់​មុខ​ប្រេង​ម៉ាស៊ីន Shell 
កម្មវិធី​ប្រកាស​ពី​ការ​នាំ​ចូល​ផ្ដាច់​មុខ​ប្រេង​ម៉ាស៊ីន Shell 

​ លោក​អគ្គនាយក​ក្រុមហ៊ុន​ ប៊្លូ អូសិន គ្រុប ឯ.ក បាន​ថ្លែង​ថា៖

«ដោយ​មើល​ឃើញ​អំពី​ការ​រីក​ចម្រើន​ផ្នែក​យានយន្ត និង​វិស័យ​ឧស្សាហកម្ម​ក្នុង​ប្រទេស យើង​ជឿជាក់​ថា​ការ​ទទួល​បាន​សិទ្ធ​ផ្ដាច់​មុខ​នេះ នឹង​អាច​ឲ្យ​ក្រុមហ៊ុន​យើង​បម្រើ​​អតិថិជន​ជា​មួយ​​​​ប្រេង​ម៉ាស៊ីន​ត្រឹម​ត្រូវ ដែល​នឹង​​​ជួយ​ចូល​រួម​ចំណែក​ការពារ​បរិស្ថាន​ក្នុង​ប្រទេស​បាន​កាន់​តែ​ប្រសើរ​»។

​លោក​អគ្គនាយកបន្ថែម​ថា៖

«ខ្ញុំ​ពិត​ជា​រំភើប​ក្នុង​ការ​ពង្រីក​មុខ​ជំនួញ។ ជា​មួយ​នឹង​ទំនាក់ទំនង​ខ្លាំង​ក្លា អ្នក​ជំនាញ​ការ​ក្នុង​ស្រុក​ដែល​មាន​បទ​ពិសោធន៍ យើង​ជឿជាក់​ថា​ BOG នឹង​អាច​បំពេញ​​ចិត្ត​អតិថិជន​ដែល​​មាន​ការ​ទាមទារ​ខ្ពស់​លើ​គុណភាព​ផលិតផល និង​ងាយ​ស្រួល​រក​ទិញ ហើយ​ចាប់​យក​ឱកាស​ទីផ្សារ​​​​ដោយ​​ពង្រីក​ទីផ្សារ​ប្រេង​ម៉ាស៊ីន​របស់​​យើង​​ក្នុង​ទីផ្សារ​កម្ពុជា​ដែល​កំពុង​រីក​លូត​លាស។ យើង​ចង់​ផ្ដល់​ជូន​អតិថិជន​នូវ​ផលិតផល និង​សេវាកម្ម​​កម្រិត​ខ្ពស់ (Premium)​»។

លោក Gerald Foo ក៏​បាន​លើក​ឡើង​ដែរ​ថា៖

«ការ​ចាប់​ដៃ​គូ​ គឺ​ជា​​ការ​បោះ​ជំហាន​សំខាន់​មួយ ដើម្បី​ការ​រីក​ចម្រើន​របស់​យើង និង​ជោគជ័យ​សម្រាប់ Shell។ តាម​រយៈ BOG ប្រេង​ម៉ាស៊ីន Shell នឹង​​អាច​​នាំ​យក​​ការ​​នាំ​មុខ​ខាង​បច្ចេកវិទ្យា​របស់​យើង​​មក​កាន់​កម្ពុជា។ នេះ​ជា​​​ការ​បោះ​ជំហាន​ដ៏​រំភើប​មួយ​​​សម្រាប់​យើង ហើយ​យើង​​រំពឹង​ថា​​ប្រេង​ម៉ាស៊ីន Shell និង BOG អាច​ជា​ផ្នែក​មួយ​នៃ​​ភាព​​រីក​ចម្រើន​របស់​កម្ពុជា»៕

កម្មវិធី​ប្រកាស​ពី​ការ​នាំ​ចូល​ផ្ដាច់​មុខ​ប្រេង​ម៉ាស៊ីន Shell 
កម្មវិធី​ប្រកាស​ពី​ការ​នាំ​ចូល​ផ្ដាច់​មុខ​ប្រេង​ម៉ាស៊ីន Shell 
កម្មវិធី​ប្រកាស​ពី​ការ​នាំ​ចូល​ផ្ដាច់​មុខ​ប្រេង​ម៉ាស៊ីន Shell 
កម្មវិធី​ប្រកាស​ពី​ការ​នាំ​ចូល​ផ្ដាច់​មុខ​ប្រេង​ម៉ាស៊ីន Shell 
កម្មវិធី​ប្រកាស​ពី​ការ​នាំ​ចូល​ផ្ដាច់​មុខ​ប្រេង​ម៉ាស៊ីន Shell
កម្មវិធី​ប្រកាស​ពី​ការ​នាំ​ចូល​ផ្ដាច់​មុខ​ប្រេង​ម៉ាស៊ីន Shell

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 024 97 7777 / 095 777 663 / 095 777 479៕

 

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T