អគ្គិសនី ឆេះផ្សារឃ្លាំងរំសេវ បំផ្លាញតូបលក់ដូរ៤០តូប

//s6.kh1.co/36/36822f9a220c5c548d02d1861cf32baff03ed0ec.jpg
សង្គម

 ១១-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ អគ្គិភ័យបានឆេះតូបក្នុងផ្សារឃ្លាំងរំសេវ យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច នាម៉ោង១១៖២០នាទីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញអគ្គិភ័យបានឆេះផ្តើមចេញពីតូប ដែលជាតូបលក់ទូរស័ព្ទភ្លាមៗនោះ ប្រជាពលរដ្ឋបានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកអន្តរាគមន៍បាញ់ពន្លត់ តែអគ្គិភ័យនៅតែបន្តឆាបឆេះកាន់តែខ្លាំងឡើងៗ ដោយក្រុមពន្លត់អគ្គិភ័យពិបាកបាញ់ ព្រោះតូបនីមួយៗជាប់សោរ។

សមត្ថកិច្ចបានឲ្យដឹងថា រហូតមកដល់វេលាម៉ោង១២៖២០នាទី ទើបអគ្គិភ័យរលត់ទៅវិញទាំងស្រុង។ ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទើបអាចគ្រប់គ្រង់បាន។

សមត្ថកិច្ចបានបន្តថា ចំនួនតូបដែលឆាបឆេះនោះចំនួន៤០តូបទាំងស្រុង ចំណែកសម្ភារដែលខូចខាតមិនអាចប៉ាន់ស្មានដឹង ពីចំនួនឲ្យពិតប្រាកដនោះទេ។ ចំពោះមូលហេតុនៃការឆេះវិញត្រូវបានសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា គឺដោយសារឆ្លងចរន្តអគ្គិសនី៕

https://s6.kh1.co/__image/w=650,h=487,q=100/05/05daa08ffd904a593a39cde182c3fce43d347044.jpg
https://s5.kh1.co/__image/w=650,h=487,q=100/df/dffbea69774e128cce458b042317d9635e544ead.jpg
https://s6.kh1.co/__image/w=650,h=488,q=100/36/36d89df305170f2adcbd3c501c65a125c3b9a1f2.jpg
https://s6.kh1.co/__image/w=650,h=488,q=100/99/990a794052db0d5dd1376acbebb8bb3b1eb86cd7.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T