ក្រុងក្រចេះ៖ ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសកម្ពុជា បានបើកសម្ភោធសាខាថ្មីរបស់ខ្លួន ដើម្បីពង្រីកអាជីវកម្មក្នុងខេត្តក្រចេះ។ ការបង្កើតសាខាថ្មីមួយនេះ ក៏ដើម្បីបំពេញតម្រូវដែលកំពុងតែកើន ឡើងឥតឈប់ឈរលើសន្តិសុខហិរញ្ញវត្ថុ និងការរៀបចំគម្រោងហិរញ្ញវត្ថុរយៈពេលវែង ព្រមទាំងផ្ដល់នូវសន្តិភាពផ្លូវចិត្តដល់ក្រុមគួ្រសារក្នុងព្រះរាជាណាចក្រកម្ពុជា។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ លោក David Nutman នាយកប្រតិបត្តិ ក្រុមហ៊ុនព្រូដិនសលកម្ពុជា និងលោក អ៉ិន មាត្រា តំណាងជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងភ្ញៀវកិត្តិយស និងបុគ្គលិកក្រុមហ៊ុនព្រូដិនសល ផងដែរ។ សាខាថ្មីនេះមានទីតាំងស្ថិតនៅលើផ្លូវព្រះសីហនុ នៅកណ្តាលក្រុងក្រចេះតែម្តង។

ពិធីបើកសម្ពោធសាខាថ្មីនេះមានន័យថា ក្រុមហ៊ុនព្រូដិនសលកម្ពុជា បច្ចុប្បន្នមានវត្តមាននៅខេត្តក្រចេះ ខេត្តសៀមរាប ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនក៏មានគម្រោងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីគ្របដណ្តប់ទីក្រុងសំខាន់ៗដទៃទៀត នាពេលអនាគតផងដែរ។

ក្រុមហ៊ុនព្រូដិនសលកម្ពុជា បើកសម្ភោធសាខាថ្មី ក្នុងខេត្តក្រចេះ

ផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ក៏អាចរកបានតាមរយៈ ធនាគារអេស៊ីលីដា ដែលជាធនាគារដៃគូរបស់ក្រុមហ៊ុនចាប់តាំងពីឆ្នាំ ២០១៣ ដែលមានសាខាចំនួន ១៥៦ ទូទាំងប្រទេស។

លោក David Nutman នាយកប្រតិបត្តិ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖

លោកបានបន្ថែមទៀតថា៖



ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ បានមានប្រសាសន៍ថា៖

នាពេលថ្មីនេះៗ ក្រុមហ៊ុនព្រូដិនសលកម្ពុជា សម្រចបាននូវសមិទ្ធផលដ៏អស្ចារ្យមួយ ដែលបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេបង្អស់នៅកម្ពុជា ដែលបានលក់បណ្ណសន្យារ៉ាប់រងចំនួន ២០ម៉ឺន បណ្ណ ដោយក្នុងនោះមានទឹកប្រាក់ការពារ និងសន្សំសរុបប្រមាណជាង ៤,៣ ពាន់លានដុល្លារ (គិតត្រឹម ខែមិថុនា ឆ្នាំ ២០១៩) ដែលនេះជាការឆ្លុះបញ្ចាំងពីការកើនឡើងនូវទំនុកចិត្តលើផលិតផល និងសេវាកម្មផ្សេងៗរបស់ក្រុមហ៊ុន។ ថ្លែងក្នុងពិធីសម្ពោធនេះ លោក អិុន មាត្រា តំណាងជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកទឹកចិត្តឱ្យ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បន្តផ្តោតលើការងាររបស់ខ្លួនក្នុងប្រទេសនេះ។

លោកមានប្រសាសន៍ថា៖

កាលពីខែមករា ឆ្នាំនេះ ក្រុមហ៊ុនព្រូដិនសល បានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ We DO របស់ខ្លួន ដើម្បីណែនាំនូវទំព័រនៃការផ្សព្វផ្សាយថ្មី និងរស់រវើកនៃកិត្តិនាមដែលជាទីទុកចិត្តបំផុតរបស់ក្រុមហ៊ុន។ យុទ្ធនាការនេះផ្តោតទៅលើមូលបទមួយចំនួនដូចជា ការច្នៃប្រឌិតថ្មី ការការពារហិរញ្ញវត្ថុ និងការថែទាំសុខភាពរាងកាយ ហើយមូលបទទាំងនេះបានបង្កើតនូវការយកចិត្តទុកដាក់ជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនព្រូដិនសល ដើម្បីជួយលើកកម្ពស់សុខុមាលភាព និងបង្កើនទ្រព្យសម្បត្តិរបស់អតិថិជន៕ 

ក្រុមហ៊ុនព្រូដិនសលកម្ពុជា បើកសម្ភោធសាខាថ្មី ក្នុងខេត្តក្រចេះ
ក្រុមហ៊ុនព្រូដិនសលកម្ពុជា បើកសម្ភោធសាខាថ្មី ក្នុងខេត្តក្រចេះ
ក្រុមហ៊ុនព្រូដិនសលកម្ពុជា បើកសម្ភោធសាខាថ្មី ក្នុងខេត្តក្រចេះ
ក្រុមហ៊ុនព្រូដិនសលកម្ពុជា បើកសម្ភោធសាខាថ្មី ក្នុងខេត្តក្រចេះ
ក្រុមហ៊ុនព្រូដិនសលកម្ពុជា បើកសម្ភោធសាខាថ្មី ក្នុងខេត្តក្រចេះ
ក្រុមហ៊ុនព្រូដិនសលកម្ពុជា បើកសម្ភោធសាខាថ្មី ក្នុងខេត្តក្រចេះ
ក្រុមហ៊ុនព្រូដិនសលកម្ពុជា បើកសម្ភោធសាខាថ្មី ក្នុងខេត្តក្រចេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]