ដល់វេនអ្នកសៀមរាបហើយ! ត្រៀមៗ កម្មវិធីប្រដាល់ជើងឯកទូទាំងប្រទេស King Of Fighters ទៅទទួលអ្នកដល់កន្លែងហើយ! (មានវីដេអូ)

//s5.kh1.co/76/76854ffae3395ad12a41bbc2af11f7cb9ff62cd6.jpg
កីទ្បា

 ១១-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ពិតជាឱកាសកម្ររកបានរបស់អ្នកប្រដាល់អាជីព ឬមិនអាជីពទាំងឡាយសមត្ថភាពចង់បង្ហាញឲ្យមានការទទួលស្គាល់នូវសមត្ថភាពរបស់ខ្លួនក្នុងកម្មវិធីប្រកួតដ៏អស្ចារ្យរកម្ចាស់ជ័យលាភីដំបូងគេជាប្រវត្តសាស្រ្តប្រចាំស្ថានីយទូរទស្សន៍ហង្សមាស HDTV។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពេលនេះក្រុមការងាររបស់កម្មវិធីប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយទូរទស្សន៍ហង្សមាស King of Fighters បានទៅដល់ខេត្តសៀមរាបហើយ ដើម្បីធ្វើរការជម្រុះវគ្គដំបូងដែកនឹងធ្វើឡើងនៅថ្ងៃទី12 ខែកញ្ញា ឆ្នាំ2019 នៅផ្សារហេរីថេក (The Heritage Wakk) ទីរួមខេត្តសៀមរាប។

លោកអ្នកអាចចូលរួមដាក់ពាក្យប្រកួតបានដោយមិនកំណត់ថាជាកីឡាករ អាជីពឬមិនអាជីព ចាស់ឬថ្មី ធ្លាប់ហ្វឹកហាត់ក្នុងក្លឹបឬនៅក្រៅក្លឹបប្រដាល់នានា ធ្លាប់ចូលរួមប្រកួតតិច ឬច្រើន ធ្លាប់ទទួលបានពាន រង្វាន់ឬមិនបានពានរង្វាន់ ឬមិនធ្លាប់ចូលរួមក្នុងការប្រកួតណាសោះក៏ដោយ គឺបើកឱកាសយ៉ាង ទូលំទូលាយទូទាំងប្រទេស។ 

ប្រាក់រង្វាន់ដ៏ច្រើនស្ធឹកសន្ធាប់មិនធ្លាប់មានសរុបរហូតដល់ទៅ 100លានរៀល ស្មើរនឹង 25,000 ដុល្លារព្រមជាមួយកេរ្តិ៍ឈ្មោះល្បីរន្ទឺទូរទាំងប្រទេស។ នៅចាំអីទៀត? បើគិតថាខ្លួនខ្លាំង ខ្លួនពូកែ ត្រូវតែហ៊ាន ដាក់ពាក្យប្រកួតថ្ងៃនេះ៕

នាំមកជូនផ្ដាច់មុខដោយ៖ ភេសជ្ជៈប៉ូវកំលាំង BOOSTRONG | Stronger and Longer។

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T