គ្រាន់តែឃើញចង់មើលហ្មង! ពិធីករ Killer Karaoke Cambodia រដូវកាលទី៥ ម្នាក់ៗលេងមួយអស់ដៃ! (មានវីដេអូ)

//s5.kh1.co/8a/8a9d21f9892f3a7c948bf0b5bfa15a6174db0635.jpg
តារា & កម្សាន្ដ

 ១៣-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដឹងតែសប្បាយសើចកប់ហើយថ្ងៃសៅរ៍នេះ កម្មវិធីកម្សាន្តសប្បាយរីករាយដ៏សម្បូរបែប Killer Karaoke Cambodia រដូវកាលថ្មីទី៥ ចាប់ផ្ដើមចាក់ផ្សាយហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជួបជាមួយពីធីករដ៏ខ្យូតៗក្នុងរដូវកាលថ្មីនេះ ដែលមានដូចជាលោក ជា វិបុល លោក វិសាល កញ្ញា ថន លក្ខិណា កញ្ញា ប៉ែន ស្រីពេជ្រ ដែលនឹងរូមគ្នាធ្វើឲ្យលោកអ្នកសើចចុកពោះជាមួយការច្រៀងរបស់បេក្ខជនពេលដែលជួបវិញ្ញាសារដ៏រន្ធត់ ព្រឺព្រួច សប្បាយៗ ប្រាកដជាធ្វើឲ្យលោកអ្នករំសាយអស់ទុក្ខកង្វល់។

គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលថ្មីនេះគឺញាក់សាច់សាកសមនឹងកម្មវិធីដ៏ព្រឺព្រួចនេះណាស់គឺ មានទឹកប្រាក់រហូតដល់ ៥,៥៥៥ ដុល្លារប្រចាំសប្តាហ៍ និងកាន់តែអស្ចារ្យសម្រាប់ម្ចាស់ជ័យលាភីក្នុងរដូវកាលថ្មីនេះ ដែលមានរង្វាន់ជាទឹកប្រាក់ដល់ទៅចំនួន ៥៥,៥៥៥ ដុល្លារ។

កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នានៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស HDTV នៅថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នេះ ចាប់ពីម៉ោង ៨ យប់តទៅ៕

ឧបត្ថម្ភផ្ដាច់មុខដោយ៖ Anchor Radler : ឈ្ងុយឆ្ងាញ់ ស្រស់ស្រាយ ក្រឡាប់ភ្លាម សប្បាយភ្លែត!

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T