គ្រូពេទ្យចង់ស្លុតអារម្មណ៍​ ក្រោយរកឃើញមេរោគផ្សិតដុះក្នុងត្រចៀកអ្នកជំងឺម្នាក់ ដែលតែងតែត្អូញត្អែរថា ឈឺចាប់ និងរមាស់ (មានវីដេអូ)

//s6.kh1.co/85/85c198f1f1760a12e52f2e22da3e9478305f3336.jpg
សង្គម

 ១០-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

WARNING: GRAPHIC CONTENT

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វៀតណាម៖ ក្រុមគ្រូពេទ្យនៅគ្លីនិកមួយក្នុងប្រទេសវៀតណាម ហាក់សម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយធ្វើការពិនិត្យ និងរកឃើញថា មានមេរោគផ្សិតដុះជាច្រើននៅក្នុងរន្ធត្រចៀករបស់អ្នកជំងឺជាក្មេងស្រីម្នាក់។

មេរោគផ្សិតដុះក្នុងត្រចៀក
មេរោគផ្សិតដុះក្នុងត្រចៀក

បើតាមប្រភពបានឲ្យដឹងថា អ្នកជំងឺជាក្មេងស្រីមិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ កន្លងមក គឺតែងតែត្អូញត្អែរពីបញ្ហាក្នុងត្រចៀករបស់នាង។ ពោលគឺ នាងតែងរងការរមាស់ និងឈឺចាប់នៅក្នុងត្រចៀកជារឿយៗ។ ក្រោយមក ដោយសារតែស្ថានភាពហាក់មិនអាចទ្រាំទ្របាន នាងក៏បានមកគ្លីនិកមួយ ក្នុងខេត្ត Dien Bien ដើម្បីសុំជំនួយពីគ្រូពេទ្យ កាលពីថ្ងៃទី៩ កញ្ញា កន្លងទៅនេះ។

ប្រភពដដែលបន្តថា គ្រូពេទ្យបានប្រើប្រាស់ឧបករណ៍ពេទ្យ Endoscopic ដើម្បីធ្វើការថតឆ្លុះពិនិត្យមើលផងដែរ។ ក្រុមគ្រូពេទ្យពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែរកឃើញថា នៅក្នុងត្រចៀករបស់អ្នកជំងឺ គឺមានសុទ្ធតែមេរោគផ្សិតដុះ (ដូចអាហារដែលផ្អូមទុកយូរ និងមានដុះផ្សិត) យ៉ាងគួរឲ្យខ្លាច និងព្រួយបារម្ភជាខ្លាំង។   

ជុំវិញនឹងករណីនេះ គ្រូពេទ្យបានលើកឡើងថា ក្នុងត្រចៀករបស់អ្នកជំងឺទៅជាបែបនេះ គឺបណ្តាលមកពីការឆ្លងមេរោគបាក់តេរីផ្សេងៗ និងម្យ៉ាងវិញទៀត ពុំមានអនាម័យត្រឹមត្រូវ ឬទៀងទាត់នៅក្នុងការសម្អាតត្រចៀក។

មេរោគផ្សិតដុះក្នុងត្រចៀក
មេរោគផ្សិតដុះក្នុងត្រចៀក

គ្រូពេទ្យបន្តថា ប្រសិនបើបណ្តោយ ឬទុកឲ្យខាងក្នុងត្រចៀក កាន់តែកកើតទៅជាដំបៅខ្ទុះទៀតនោះ មេរោគផ្សិតដែលដុះនោះ នឹងអាចបំផ្លាញដល់ក្រដាសត្រចៀករបស់អ្នកជំងឺជាក់ជាពុំខាន។ បញ្ហាដ៏ធ្ងន់ធ្ងរនោះ អាចប្រឈមមុខនឹងការបាត់បង់នូវការស្តាប់តែម្តង។

ប្រភពបានឲ្យដឹងទៀតថា ដូច្នេះហើយ ទើបបានជាក្រោយការពិនិត្យឃើញបែបនេះ ក្រុមគ្រូពេទ្យក៏បានសម្រេចចិត្តភ្លាមៗ ធ្វើការសម្អាតមេរោគផ្សិត ចេញពីក្នុងត្រចៀករបស់អ្នកជំងឺក្មេងនោះ ដោយជោគជ័យផងដែរ។

យ៉ាងណាមិញ នេះក៏ជាសារព្រមានមួយទៅដល់មហាជនទូទៅ គួរណាស់ត្រូវមានអនាម័យខ្លួនប្រាណឲ្យបានត្រឹមត្រូវ ក៏ដូចជាគិតគូរពីសុខភាពខ្លួនឯងឲ្យបានល្អប្រសើរ ចៀសវាងការកើតមានករណីដូចអ្នកជំងឺវ័យក្មេងខាងលើនេះ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

WARNING: GRAPHIC IMAGES The patient complained of itchy and painful ears before doctors found the shocking cause

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T