ពិតជាមិនធម្មតាមែន! ក្រុមហ៊ុន អអេហ្វ៣វើលដ៍ កម្ពុជា ចែកសុទ្ធតែរថយន្តទំនើបជូនសមាជិក!

//s6.kh1.co/b4/b45937d380d596001cfdea5994607fe4a0dadd9b.jpg
សង្គម

 ១០-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុន អអេហ្វ៣វើលដ៍ កម្ពុជា បានរៀបចំកម្មវិធី Thank You Rf3 World 2nd ដែលជាពិធីជប់លៀងដ៏ធំចែករង្វាន់រថយន្តទំនើប ៩ គ្រឿង ជូនសមាជិក ៩ នាក់ ក្រោមវត្តមានឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ជាសាក្សី ដែលធ្វើឱ្យមហាជនចាប់អារម្មណ៍និងមានភាពភ្ញាក់ផ្អើល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កម្មវិធី Thank You Rf3 World 2nd
  កម្មវិធី Thank You Rf3 World 2nd
  កម្មវិធី Thank You Rf3 World 2nd
  កម្មវិធី Thank You Rf3 World 2nd

លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន អអេហ្វ៣វើលដ៍ ខេមបូឌា បានថ្លែងក្នុងពិធីអបអរកម្មវិធី Thank You Rf3 World 2nd កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅអាគារ ព្រៀមមៀរសែនសុខ ឱ្យដឹងថា ក្នុងរាត្រីដ៏ថ្លៃថ្លា និងប្រកបដោយកិត្តិយសនេះ ក្រុមហ៊ុន អអេហ្វ៣វើលដ៍ ដោយមើលពិនិត្យ និងធ្វើតាមការសន្យានៃផែនការណ៍របស់ក្រុមហ៊ុនលោកបានធ្វើការចែករង្វាន់ជាច្រើនមានដូចជា រថយន្ត ៩ គ្រឿង ទូរស័ព្ទទំនើប ៩ គ្រឿង កុំព្យូទ័រ ៩ គ្រឿង និងគ្រីម Firmax3 ៩ប្រអប់ O2max3 ៩ប្រអប់ ជូនដល់សមាជិកដែលជោគជ័យតាមគោលការណ៍របស់ក្រុមហ៊ុន និងលើកទឹកចិត្តបន្តជាតំណាងចែកចាយទៅមុខ ក្នុងស្មារតីផ្តល់សេវាកម្មថែទាំសុខភាពជូនប្រជាពលរដ្ឋកម្ពុជាឱ្យមានភាពល្អប្រសើរ រីកចម្រើន និងមានសុភមង្គល។

លោក វណ្ណ សុភានោ បាននិយាយថា៖

“ខ្ញុំសូមបញ្ជាក់ទៀតថា ផលិតផលគ្រីម Firmax3 ស៊ីរ៉ូម O2max3 របស់ក្រុមហ៊ុន អអេហ្វ៣វើលដ៍ យើងខ្ញុំមិនត្រឹមតែទទួលស្គាល់ពីការអនុញ្ញាតចរាចរណ៍ក្នុងប្រទេសកម្ពុជា ពីក្រសួងសុខាភិបាល ឡើយ គឺទទួលបានពានរង្វាន់ឆ្នើមនៃការផ្តល់សេវាថែទាំសុខភាពល្អដល់ប្រជាពលរដ្ឋកម្ពុជាបានរយៈ២ឆ្នាំ និងទទួលបានលិខិតសរសើរពីឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ”។

ជាមួយគ្នានោះ ឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានថ្លែងការអបអរថា គណៈកម្មាធិការសូមគាំទ្រ និងស្វាគមន៍ដល់ក្រុមហ៊ុន RF3 Word Cambodia អន្តរជាតិរាល់អំពើស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមចំណែកលើវិស័យធុរៈកិច្ចចំពោះផលិតផលគ្រឿងសម្អាង ក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខភាព បញ្ញាស្មារតី សុខមាលភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចនៅកម្ពុជាជារួម៕

  កម្មវិធី Thank You Rf3 World 2nd
  កម្មវិធី Thank You Rf3 World 2nd
  កម្មវិធី Thank You Rf3 World 2nd
  កម្មវិធី Thank You Rf3 World 2nd
  កម្មវិធី Thank You Rf3 World 2nd
  កម្មវិធី Thank You Rf3 World 2nd
  កម្មវិធី Thank You Rf3 World 2nd
  កម្មវិធី Thank You Rf3 World 2nd
  កម្មវិធី Thank You Rf3 World 2nd
  កម្មវិធី Thank You Rf3 World 2nd
  កម្មវិធី Thank You Rf3 World 2nd
  កម្មវិធី Thank You Rf3 World 2nd
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T