ធ្លាប់តែឃើញសុភាពៗ ពេលនេះBlackpink ធ្វើឲ្យហ្វេនៗចង់ដាច់ផ្ងារ!​

//s5.kh1.co/a6/a6761dcab851c8e0789852cd09475a6996309927.jpg
តារា & កម្សាន្ដ

 ១០-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ បើនិយាយពី ក្រុមតារាK-Popស្រី ដែលកំពុងផ្ទុះការគាំទ្រ យ៉ាងខ្លាំងក្លានាពេលបច្ចុប្បន្ន ប្រិយមិត្តរាល់គ្នានឹង នឹកឃើញដល់ក្រុម Blackpink ជាក់ជាមិនខាន ដែលមានសមាជិកស្រីៗ៤នាក់ សុទ្ធសឹងតែប្រកដដោយ រូបសម្បត្តិស្រស់ស្អាត ទន់ភ្លន់ គួរឲ្យស្រលាញ់ និងមានទេពកោសល្យសិល្បៈ ដ៏សម្បូរបែបថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជារឿយៗ រាល់ពេលដែលមាន ការសម្ដែងតាមបណ្ដាឆាកតន្ដ្រីនានា សមាជិកទាំងអស់នៃក្រុមនេះ និយមស្ទាយ៍បែបសាមញ្ញៗ កម្រឃើញពួកគេក្នុងរូបរាងស៊ិចស៊ី បែបស្រើបស្រាលណាស់ តែមើលទៅលេចធ្លោជានិច្ច។

អ្វីដែលរឹតតែពិសេសនោះគឺ ថ្មីៗនេះ Blackpink សឹងតែធ្វើឲ្យមហាជន ក្នុងបណ្ដាញសង្គមចង់ដាច់ផ្ងារបន្ទាប់ពីឃើញ រូបថតរបស់ពួកគេ នៅលើក្របទស្សនាវដ្ដីចិនមួយ។ ក្នុងនោះដែរ សមាជិកទាំងអស់​មានស្ទីលលេងខ្លួន បានប្លែកភ្នែកសឹងតែ១៨០ដឺក្រេ ក្នុងឈុតរ៉ូបពណ៌ខ្មៅខ្លី អមដោយការផាត់មុខបែបក្រាស់ៗ ខុសពីរាល់ដង ដាច់តែម្ដង។

បន្ថែមពីនេះផងដែរ រាល់រូបភាពទាំងនោះ មើលទៅស៊ិចស៊ី ស៊ីអារម្មណ៍ណាស់ ព្រោះសមាជិកនៃក្រុមBlackpink លេងទឹកមុខបែបស្ងួត ខុសពីរាល់ដងដែល តែងតែមានស្នាមញញឹម មើលទៅគួរឲ្យស្រលាញ់ជានិច្ច៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម

ក្រុម Blackpink
ក្រុម Blackpink
ក្រុម Blackpink
ក្រុម Blackpink
Jisoo ក្នុងស្ទាយ៍ប្លែកភ្នែក
Jisoo ក្នុងស្ទាយ៍ប្លែកភ្នែក
Lisa ក្នុងស្ទាយ៍ប្លែកភ្នែក
Lisa ក្នុងស្ទាយ៍ប្លែកភ្នែក
Rose ក្នុងស្ទាយ៍ប្លែកភ្នែក
Rose ក្នុងស្ទាយ៍ប្លែកភ្នែក
Jennie ក្នុងស្ទាយ៍ប្លែកភ្នែក
Jennie ក្នុងស្ទាយ៍ប្លែកភ្នែក
Blackpink ក្នុងស្ទាយ៍ប្លែកភ្នែក
Blackpink ក្នុងស្ទាយ៍ប្លែកភ្នែក
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T