គួរឲ្យសរសើរ ប្រពន្ធVj រតនា ធ្វើរឿងនេះឲ្យប្តីរាល់ឆ្នាំ ជាង៥ឆ្នាំហើយមិនដែរប្រែ!

//s5.kh1.co/ab/abfc2b25d6aec7d208c496b6882a9fc644a3cc26.jpg
តារា & កម្សាន្ដ

 ១០-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដូចពាក្យចាស់លោកតែងនិយាយថា គ្មានសុភមង្គលណាស្មើនឹងមានភរិយា ចេះរៀបចំទុកដាក់ មើលថែថ្នាក់ថ្នមស្វាមីនិងគ្រួសារនោះទេ។ ជាក់ស្តែង ងាកមកជីវិតគ្រួសារបស់ អតីតពិធីករមានប្រជាប្រិយមិត្តលោក VJ រតនា ឯនេះវិញ មិនខុសពីជីវិតគ្រួសារដ៏មានសុភមង្គល ដែលមនុស្សគ្រប់គ្នាតែងប៉ងប្រាថ្នាប៉ុន្មានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ កន្លងមកគេតែងចាប់អារម្មណ៍ឃើញថា តារាប្រុសរូបនេះ​ តែងតែបង្ហោះនូវរូបថតក៏ដូចជាសារផ្អែមល្ហែមជាច្រើន បង្ហាញពីក្តីស្រលាញ់ចំពោះភរិយាដ៏ស្រស់ស្អាតរបស់លោក នៅលើបណ្តាញទំនាក់ទំនងសង្គម ដែលធ្វើឲ្យប្រិយមិត្តគាំទ្រលួចច្រណែនមិនស្ទើរនោះទេ។

មិនតែប៉ុណ្ណោះ កាលពីម្សិលមិញនេះផងដែរ VJ រតនា លោកក៏បានបង្ហោះនូវរូបថតយ៉ាងស្វីតជាច្រើនសន្លឹក ជាមួយនឹងភរិយាជាទីស្រលាញ់របស់លោក ពោរពេញទៅដោយស្នាមញញឹម និងការរំភើបចិត្ត ដែលនាងតែងតែចងចាំនិងប្រារព្វធ្វើថ្ងៃពិសេសគឺថ្ងៃខួបកំណើតឲ្យលោក ជារៀងរាល់ឆ្នាំមិនដែរខានឡើយ ហើយបើគិតទៅ មកទល់ពេលនេះគឺរយៈពេលជា ប្រមាណ៥ឆ្នាំមកហើយ ដែលនាងនៅតែធ្វើរឿងមួយនេះសម្រាប់លោក។

ដោយខាងក្រោមគឺជាសាររបស់លោកចំពោះភរិយា៖

នាំនេះជាឆ្នាំទី៥ដែរអូនបានកាត់នំ​ cake មកអោយប្ដី​ សម្រាប់ថ្ងៃកំណេីតប្ដី​។ បងអត់សុំអីច្រេីនទេ​ គ្រាន់តែចង់អោយអូន​ កាន់នំ​ cake ចំថ្ងៃកំណេីតបង​ ជារៀងរាល់ឆ្នាំ​ រហូតដល់​ ៨០ឆ្នាំ​ ។ ស្រលាញ់អូនណាស់ម្ចាស់ចិត្ត​ 09 09 2019៕

VJ រតនា និង ស្វាមី
VJ រតនា និង ស្វាមី
ភរិយា VJ រតនា Surprise ខួបកំណើតឲ្យប្តី
ភរិយា VJ រតនា Surprise ខួបកំណើតឲ្យប្តី
ភរិយា VJ រតនា Surprise ខួបកំណើតឲ្យប្តី
ភរិយា VJ រតនា Surprise ខួបកំណើតឲ្យប្តី
ភរិយា VJ រតនា Surprise ខួបកំណើតឲ្យប្តី
ភរិយា VJ រតនា Surprise ខួបកំណើតឲ្យប្តី
ភរិយា VJ រតនា Surprise ខួបកំណើតឲ្យប្តី
ភរិយា VJ រតនា Surprise ខួបកំណើតឲ្យប្តី
ភរិយា VJ រតនា Surprise ខួបកំណើតឲ្យប្តី
ភរិយា VJ រតនា Surprise ខួបកំណើតឲ្យប្តី
វីជេ រតនា
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T