អបអរសាទរ បងស្រីរបស់G-Dragon នឹងតារាសម្តែងKim Min Joon នឹងរៀបមង្គលការក្នុង ខែតុលាខាងមុខនេះហើយ

//s5.kh1.co/4f/4f480d288801d478d0805a57b60f0c428b732b8f.jpg
តារា & កម្សាន្ដ

 ១០-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ គ្រាន់​តែ​ប៉ុន្មានខែ ​​បន្ទាប់ពី​ព័ត៌មាន​នៃ​ការ​ទាក់ទងគ្នា ​​របស់​ពួកគេ​ទាំង​ពីរ ពេល​នេះ​Kim Min Joon និង​Kwon Da Mi បាន​រាយការណ៍ថា​ពួកគេ​ត្រៀម​នឹង ​រៀប​ចំ​ពិធីមង្គល​ការ​ជាមួយ​គ្នា ​នៅ​ក្នុង​ខែ​តុលា​ខាង​មុខនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយ​ផ្អែក​តាម ប្រភពជិតដិត​របស់ ​ពួកគេ​ទាំងពីរ​បាន​ឲ្យ​ដឹងថា ទំនាក់​ទំនង​របស់​ពួកគេ​ទាំង​ពីរ​គឺ​ ពិត​ជាល្អខ្លាំងណាស់ ហេតុនេះហើយ​ទើប​បាន​ជា ពួកគេ​សម្រេខ​ចិត្ត​រៀប​ការ​តាម​បែបធម្មតាៗ។ តាម​ការ​បញ្ជាក់​បាន​ឲ្យ​ដឹងថា ​ពួកគេ​ទាំងពីរ​គឺពិតជាមាន​ការ​គិតគូរ​ ប្រុងប្រយ័ត្ន​ខ្លាំងណាស់ ​ជាមួយ​គម្រោងនៃ ​ការ​រៀប​ការ​របស់​ពួកគេ​ ដោយ​ពួកគេ​ចង់​ធ្វើ​ឲ្យ​វា​ជាមង្គល​ការ ​តូចសម្បញ្ញ​មួយ​តែប៉ុណ្ណោះ​។ ហើយ​មង្គល​ការ​របស់​អ្នកទាំង​ពីរ ​នឹង​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូល​រួម​តែ ​គ្រួសារ​នឹងមិត្ត​ភក្តិ​ជិតដិត​តែប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ផងដែរថា​Kim Min Joon គឺ​ជា​អតីតតារាបង្ហាញ​ម៉ូត ​ក៏​ប៉ុន្តែ​ក្រោយ​មក​ក៏​បាន​​វិវត្តន៍​ខ្លួន មក​ធ្វើ​ជាតារាសម្តែង​វិញ​។ ចំណែក​Kwon Da Mi ត្រូវ​បានគេ​​ស្គាល់ថាជា​សហគ្រិនម៉ូត​ ដែលនាង​​បាន​ចាប់​ផ្តើម​បង្កើតប្រេន ​​នឹង​ចរាចរលើ​ទីផ្សារជាមួយ​Jessica Jung កាល​ពីឆ្នាំ​២០១៧។ ម្យ៉ាងវិញ​ទៀត​ក្នុង​ឆ្នាំ​២០១៧​ នោះ​ប្រេន​របស់នាង​ក៏​ត្រូវ​បាន​ ក្លាយទៅ​ជា ​ឈ្មោះ​មួយ​​ដែល​មា​ន​ឥទ្ធិពល​បំផុត ​ជាសាកលក្នុង​វិស័យ​ម៉ូត​​ដោយ​British Media Business of Fashion ផងដែរ៕

Kwon Da Mi 
Kwon Da Mi 
Kwon Da Mi 
Kwon Da Mi 
Kim Min Joon
Kim Min Joon
Kim Min Joon
Kim Min Joon
Kim Min Joon
Kim Min Joon
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T