Manchester United ត្រៀមកញ្ចប់ទឹកប្រាក់ចំនួន ៩០ លានផោនក្នុងការផ្ទេរកីឡាករឆ្នើម១រូបក្នុងក្របខ័ណ្ឌ Premier League នៅខែមករា

//s6.kh1.co/57/575169f506a77148e9cb1f624fe77c4237e19dd9.jpg
កីទ្បា

 ១០-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ យោងតាមអតីតតារាឆ្នើមនៃក្របខ័ណ្ឌ Premier League លោក Noel Whelan បាននិយាយថាកីឡាករ Declan Rice អាចផ្ទេរចេញក្នុងទំហំទឹកប្រាក់ដ៏ច្រើននាពេលអនាគតជាមួយនឹងការផ្ទេរទៅកាន់ក្រុម Manchester United។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Declan Rice
  កីឡាករ Declan Rice

ខ្សែបម្រើកណ្តាលរបស់ក្រុម West Ham រូបនេះជាកីឡាករវ័យក្មេងដែលបង្ហាញទម្រង់លេងគួរអោយភ្ញាក់ផ្អើលនៅក្នុង Premier League នាពេលបច្ចុប្បន្ននេះហើយវាសមហេតុផលណាស់ថាការចុះហត្ថលេខារបស់ Man Utd ទៅលើកីឡាកររូបនេះអាចនឹងកើតឡើង។

បិសាចក្រហមខ្វះកីឡាករដែលមានគុណភាពនៅតំបន់កណ្តាលនាពេលបច្ចុប្បន្ននេះ ដូច្នេះកីឡាករ Rice អាចជាបេក្ខភាពដ៍សាកសមកមកពង្រឹងតំបន់កណ្ដាលរបស់ Manchester United បន្ទាប់ពីការចាកចេញរបស់កីឡាករ Ander Herrera ដែលចាកចេញទៅ Paris Saint-Germain នៅរដូវក្ដៅនេះ។

  កីឡាករ Declan Rice
  កីឡាករ Declan Rice

កីឡាករវ័យ២០ឆ្នាំរូបនេះ ហាក់តម្រូវអោយ Manchester United ត្រូវចំណាយលុយធំម្ដងទៀត បន្ទាប់ពីទើបចំណាយលុយបំបែកកំណត់ត្រាទៅលើ Harry Maguire និងកីឡាករតម្លៃថ្លៃ១រូបទៀតគឺ Aron Wan-Bissaka។

លោក Whelan បាននិយាយថា៖

"West Ham មានកីឡាករពិសេសម្នាក់នៅក្នុងដៃរបស់ពួកគេ។ ពួកគេនឹងតស៊ូដើម្បីរក្សារូបគេព្រោះក្លិបធំៗកំពុងចាប់អារម្មណ៍កីឡាកររូបនេះ។ ខ្ញុំគិតថា Declan Rice អាចជាកីឡាករបន្ទាប់ដែលមានតម្លៃខ្លួនថ្លៃជាងគេនៅ Premier League ។ យើងទើបតែឃើញ Harry Maguire ដែលមានតម្លៃខ្លួន ៨០ លានផោនហើយខ្ញុំមិនមានការភ្ញាក់ផ្អើលទេប្រសិនបើ Rice មានតម្លៃខ្លួនលើសពី ៩០ លានផោនទៅទៀត។"

លោក Whelan បានបន្តទៀតថា៖

"គាត់ជាកីឡាករវ័យក្មេងរបស់អង់គ្លេស ដែលមានទេពកោសល្យដែលគាត់ត្រូវដើរលើផ្លូវវែងឆ្ងាយទៀតដើម្បីឈានដល់មក្រិតកំពូល។ បើអ្នកក្រឡេកមើលក្រុមMan United ដែលកំពុងត្រូវការខ្សែបម្រើកណ្ដាលនោះ ដូច្នេះការផ្ទេរប្រហែលជាអាចកើតឡើង៕"

ប្រភព៖ caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T