R. Madrid រៀបគម្រោង ១៥០លាន បូកថែមជួរមុខម្នាក់ ដើម្បីទិញយក​ ខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះ

//s5.kh1.co/19/196f8d5cd05bbe282b1e9b84edf636d74fbbeb0a.jpg
កីទ្បា

 ១០-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ក្រោយបរាជ័យក្នុងការនាំយកខ្សែប្រយុទ្ធ Neymar Jr មកកាន់កីឡដ្ឋាន Santiago Bernabeu សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅ ពេលនេះលោក Zinedine Zidane បានសម្លឹងឃើញខ្សែប្រយុទ្ធពេញដោយទេពកោសល្យមួយរូបហើយ នេះបើតាមប្រភពពី Diario Gol។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Zinedine Zidane
  លោក Zinedine Zidane

ប្រភពដដែលបានឲ្យដឹងទៀតថា ខ្សែប្រយុទ្ធនោះគឺកីឡាករជម្រើសជាតិបារាំង Kylian Mbappe របស់ក្លិប Paris Saint-Germain ខណៈការដាក់សំណើសុំទិញពីក្លិបយក្សអេស្ប៉ាញ Real Madrid អាចនឹងធ្វើឡើងនៅរដូវក្ដៅលើកក្រោយ។

កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

បើសិនជាការផ្ទេរអាចកើតឡើងមែននោះតម្លៃខ្លួនរបស់ Mbappe នឹងមិនថោកនោះទេ ហើយ PSG ក៏មិនអនុញ្ញាតឲ្យរូបគេចាកចេញក្នុងតម្លៃខ្លួនទាបផងដែរ។ ដូច្នេះ Real Madrid ទំនងជាអាចនឹងចំណាយកញ្ចប់ថវិកាធំ ដើម្បីទិញយក Mbappe។

ឆ្លើយតបនឹងបញ្ហានេះអ្នកចាត់ការទូទៅរបស់ Real Madrid លោក Zinedine Zidane បានរៀបចំគម្រោងក្នុងការដាក់សំណើ ១៥០លានអឺរ៉ូ បូកថែមខ្សែប្រយុទ្ធវ័យក្មេង Vincius Jr ទៅឲ្យ PSG ជាថ្នូរនឹងការនាំយកខ្សែប្រយុទ្ធវ័យក្មេងរបស់បារាំង Mbappe មកកាន់រាជធានីរបស់អេស្ប៉ាញ៕

កីឡាករ Vincius Jr
កីឡាករ Vincius Jr

ប្រភពFoxSportAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T