នៅចាំក្រុម Baby V.O.X ដ៏ល្បីបានទេ? ពេលនេះសមាជិកម្នាក់ប្រកាសរៀបការហើយ

//s6.kh1.co/fb/fb01c0f68304f535dc0db6e05bdb8b8f73ad6e55.jpg
តារា & កម្សាន្ដ

 ១០-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ បន្ទាប់ពីបានសិក្សា មើលចិត្តគ្នាអស់រយៈពេល ៣ឆ្នាំ ពេលនេះតារាចម្រៀងស្រី Kan Mi Yeon សមាជិកក្រុម Baby V.O.X បានសម្រេចចិត្តប្រកាសដំណឹងរៀបការ ជាមួយតារាសម្តែង Hwang Ba Wool ជាផ្លូវការហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នាក់ងារគ្រប់គ្រង Kan Mi Yeon ថ្មីៗនេះទើបតែបានប្រកាសដំណឹងថា អាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរ នឹងធ្វើឡើងជាលក្ខណៈឯកជន នៅថ្ងៃទី៩ ខែវិច្ឆិកា នៅឯព្រះវិហារមួយកន្លែងក្នុងទីក្រុងសេអ៊ូល។

ក្នុងនោះដែរ កូនកម្លោះរបស់នាង គឺជាតារាសម្តែង Hwang Ba Wool ត្រូវបានគេស្គាល់ថា មានអាយុតិចជាងនាងរហូតដល់ទៅ ៣ឆ្នាំ។ យ៉ាងណាមិញ ស្នេហារបស់ពួកគេ មើលទៅពិតជាផ្អែមល្ហែមណាស់ ទោះបីទាក់ទងគ្នាជាច្រើនឆ្នាំទៅហើយក្ដី៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Baby V.O.X
រូបភាព Baby V.O.X
រូបភាព Kan Mi Yeon
រូបភាព Kan Mi Yeon
រូបភាព Kan Mi Yeon
រូបភាព Kan Mi Yeon
រូបភាព Kan Mi Yeon
រូបភាព Kan Mi Yeon
រូបភាព Kan Mi Yeon
រូបភាព Kan Mi Yeon
រូបភាព Kan Mi Yeon និង Hwang Ba Wool
រូបភាព Kan Mi Yeon និង Hwang Ba Wool
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T