តារាចម្រៀងប្រុសជើងចាស់ម្នាក់នេះ ទម្លាយចំនួនទឹកប្រាក់ដែលរកបាន ក្នុងវិស័យសិល្បៈ

//s5.kh1.co/ac/ac9f08327e22ba097c02bdc5d3911a347f41fb5c.jpg
តារា & កម្សាន្ដ

 ១០-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ តារាចម្រៀង Kpop ល្បីឈ្មោះជើងចាស់ សមាជិកក្រុម MBLAQ គឺ Mir បានធ្វើការចែករំលែក បទពិសោធន៍ខ្លះៗរបស់លោកនៅលើ Youtube។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូថ្មីដែលបានចែករំលែក គឺជាការបើកចំហអំពីប្រាក់ចំណូលរបស់លោក ដែលរកបានក្នុងនាមជាតារាល្បី។​

Mir បានបង្ហើបថា នៅពេលអ្នកក្លាយជាអ្នកហ្វឹកហាត់ តារាៗទាំងនោះត្រូវចំណាយប្រាក់ជាច្រើន ទៅលើការរៀនសូត្រ ការរៀបចំអាល់ប៊ុម ការផលិត ការមើលថែសុវត្ថិភាព និងអ្វីៗជាច្រើនទៀត ដោយផលិតកម្មបានសន្យាថា នឹងរ៉ាប់រងទៅលើប្រាក់ចំណាយទាំងនេះជាមុនសម្រាប់ពួកគេ។

ជាធម្មតា កិច្ចសន្យាជាមួយភ្នាក់ងារផលិតកម្ម វាមានរយៈពេល ៥ឆ្នាំ ដូច្នេះរយៈពេលនោះ ក្រុមហ៊ុននឹងចេញថ្លៃចំណាយទាំងអស់ជាមុន ប៉ុន្តែតារាៗត្រូវទូទាត់ប្រាក់ចំណាយទាំងអស់វិញ នៅពេលដែលពួកគេទទួលបានប្រជាប្រិយភាព។ បន្ទាប់មក Mir បានបង្ហើបថា លោកទទួលបានប្រាក់ខែរៀងរាល់ ៣ខែម្តង។

បន្ទាប់ពីបទចម្រៀង Oh Yeah លោកនិងក្រុមទទួលបានប្រាក់ចំនួន ១៥លានវ៉ុន (ប្រហែលជា ១២,៥០០ ដុល្លារ) ក្រោយពីសងបំណុលការសងបំណុលអស់។

សម្រាប់បទចម្រៀង Y របស់ពួកគេ ដែលទទួលបានការគាំទ្រខ្លាំង Mir អាចរកប្រាក់បានចំនួន ៥០លានវ៉ុន (ប្រហែលជា ៤២,០០០ ដុល្លារ)។ ពេលនោះលោកបានទិញរថយន្តមួយគ្រឿង ជូនឪពុកម្តាយរបស់លោក។

ចំណែកប្រាក់ចំណូលចុងក្រោយ ដែលបានពីការប្រគុំតន្ត្រីនៅអាស៊ីទាំងអស់ ធ្វើឲ្យលោកអាចប្តូរសេរ៊ីរថយន្តរបស់ខ្លួនឯង និងផ្តល់ឲ្យទៅឪពុកម្ដាយចំនួន ១០០ លានវ៉ុន (ប្រហែលជា ៨៤,០០០ ដុល្លារ) ហើយថែមទាំងសងបំណុលផ្ទះបានអស់ទៀតផង៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Mir
រូបភាព Mir
រូបភាព Mir
រូបភាព Mir
រូបភាព Mir
រូបភាព Mir
រូបភាព Mir
រូបភាព Mir
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T