អុញ! ស្ងាត់ៗ បាន មុន្នីល័ក្ខ និង សុវត្ថិឌី ធារិកា ដឹកដៃគ្នាចូលផលិតកម្មថោនបាត់ (មានវីដេអូ)

//s6.kh1.co/ea/eabfcba055c77130d419e629d9af0c2f11f18c4e.jpg
តារា & កម្សាន្ដ

 ១០-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមែនទែន កាលពីថ្មីៗនេះ ស្រាប់តែមហាជនឃើញតារាចម្រៀងពីរដួងដ៏មានប្រជាប្រិយភាព កញ្ញា បាន មុន្នីល័ក្ខ និងកញ្ញា សុវត្ថិឌី ធារិកា បង្ហាញមុខ និងចេញបទចម្រៀងផ្លូវការនៅក្នុងផលិតកម្មថោន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ កញ្ញា សុវត្ថិឌី ធារិកា បានចេញបទចម្រៀងមុនកញ្ញា បាន មុន្នីល័ក្ខ មួយថ្ងៃ ដោយរូបនាងបានបង្ហាញបទចម្រៀងមានចំណងជើងថា “មេឃធ្លាក់បុប្ផា” ឯចំណែក កញ្ញា បាន មុន្នីល័ក្ខ បញ្ចេញបទចម្រៀងនៅថ្ងៃបន្ទាប់ មានចំណងជើងថា “នឹកនា”

យ៉ាងណាមិញ សម្រាប់បទចម្រៀងពីរបទទើបតែចេញក្តៅៗ ពីតារាចម្រៀងទាំងពីរដួងនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រពេញចិត្តខ្លាំងមែនទែន ព្រោះថាទាំងពីរបទនេះ ពិតជាពីរោះ និងមានអត្ថន័យប្លែក គួរឲ្យចាប់អារម្មណ៍មែនទែន។

គួររម្លឹកដែរថា ដំបូងឡើយកញ្ញាបាន មុន្នីល័ក្ខ គឺជាអតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស ក្រោយពីនាងបានបញ្ចប់ការប្រឡងកម្មវិធី លំដាប់ពិភពលោក The Voice Cambodia រដូវកាលទី១ ឯចំណែកកញ្ញា សុវត្ថិ ឌីធារិកា ក៏ជាអតីតបេក្ខភាពក្នុងកម្មវិធី Cambodia Idol រដូវកាលទី១ របស់ផលិតកម្មរស្មីហង្សមាស ដូចគ្នា ក៏ប៉ុន្តែនាងមិនបានបង្ហាញមុខធ្វើជាតារាចម្រៀងប្រចាំផលិតកម្មនេះទេ។

យ៉ាងណាក្តី នៅពេលនេះអ្នកទាំងពីរបានបង្ហាញវត្តមានក្នុងផលិតកម្ម ថោន ស្របគ្នា ពិតជាពញ្ញាក់អារម្មណ៍អ្នកគាំទ្រមែនទែន។ ម៉្យាងវិញទៀត អ្នកគាំទ្រក៏ទន្ទឹងចាំមើលការងារ និងបទចម្រៀងថ្មីៗ ដែលពួកគេគ្រោងនឹងធ្វើក្នុងផលិតកម្មថោននេះ នាពេលខាងមុខផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំឲ្យខាតពេលយូរ ចង់ដឹងបទថ្មីរបស់តារាចម្រៀងទាំងពីរដួងក្នុងផលិតកម្មថោនពីរោះយ៉ាង តោះទៅស្តាប់ទាំងអស់គ្នា៖

បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ
បទ នឹកនា
បទ នឹកនា
សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា
បទ មេឃធ្លាក់បុប្ផា
បទ មេឃធ្លាក់បុប្ផា
សុវត្ថិឌី ធារិកាបាន មុន្នីល័ក្ខ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T