តៃវ៉ាន់៖ ពាក្យចាស់លោកពោលថា ស្នេហ៍ស្មោះពិតជាមាននៅលើលោកនេះ។ ជាក់ស្តែង មានរឿងរ៉ាវស្នេហាមួយដែលបាននិងកំពុងតែធ្វើឱ្យមហាជនជាច្រើនទប់ទឹកភ្នែកពុំបាន ទាក់ទិនទៅនឹងបុរសម្នាក់សុខចិត្តព្រមរៀបការជាមួយសាកសពមិត្តស្រីរបស់ខ្លួននៅលើគ្រែមន្ទីរពេទ្យ មុនពេលនាងបរិច្ចាគសរីរាង្គរបស់នាងដើម្បីជួយអ្នកដទៃ។

យោងតាមប្រភពបានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែសីហាកន្លងទៅនេះ នៅក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ មានឡានដឹកទំនិញមួយគ្រឿងបានបុកនារីរងគ្រោះម្នាក់ដែលកំពុងតែជិះម៉ូតូ បណ្តាលឱ្យនាងមានរបួសជាទម្ងន់។

រូបភាពនៅកន្លែងកើតហេតុ

ភ្លាមៗនោះ នាងក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ ខណៈពេលជនរងគ្រោះវ័យ ៣២ឆ្នាំរូបនេះកំពុងតែនៅក្នុងមន្ទីរពេទ្យ មិត្តប្រុសនាងគឺលោក Lin ដឹងថា ឱកាសដែលនាងអាចរស់បានគឺមានតិចបំផុត។​ យ៉ាងណាមិញ លោក Lin និងក្រុមគ្រួសារជនរងគ្រោះក៏សង្ឃឹមថានឹងមានអព្ភូតហេតុកើតឡើងផងដែរ។

ដោយឡែកលោក Lin ដឹងថា នេះអាចគឺជាឱកាសចុងក្រោយរបស់លោកដើម្បីរៀបការជាមួយមិត្តស្រីលោក។ ដូច្នេះ លោកក៏បានទិញចិញ្ចៀនរៀបការមួយគូទុក។

រូបតំណាង

ជាអកុសល របួសរបស់មិត្តស្រីលោកធ្ងន់ធ្ងរខ្លាំងពេក នៅទីបំផុតគ្រូពេទ្យក៏បានប្រកាសថា នាងបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ បន្ទាប់ពីរយៈពេល៣ថ្ងៃ ក្រោយថ្ងៃកើតហេតុ។ បើទោះបីជាមានការសោកសៅយ៉ាងណាក៏ដោយ ក៏ក្រុមគ្រួសារសពសម្រេចចិត្តថានឹងបរិច្ចាគសរីរាង្គរបស់នាងចំនួន ១២ ក្នុងនោះ រួមមាន បេះដូង ថ្លើម ភ្នែក និងគ្រឿងក្នុងសំខាន់ផ្សេងៗទៀតដើម្បីជួយសង្រ្គោះជីវិតអ្នកដទៃ។

យោងតាមម្តាយជនរងគ្រោះបាននិយាយដោយទឹកភ្នែកថា៖

មុនពេលក្រុមគ្រសារសពសម្រេចចិត្តបរិច្ចាគសរីរាង្គរបស់កូនស្រីទៅឱ្យអ្នកដទៃ ពួកគេក៏បានផ្តល់ឱកាសជាលើកចុងក្រោយទៅដល់មិត្តប្រុសរបស់នាង ក្នុងការនិយាយពាក្យលាជាលើកចុងក្រោយផងដែរ។

រូបភាពបង្ហាញពីសកម្មភាពលោក Lin ពាក់ចិញ្ចៀនឱ្យប្រពន្ធ

ដូច្នេះ លោក Lin ក៏បានពាក់អាវក្រហមឱ្យមិត្តស្រីលោកដើម្បីឱ្យដូចគ្នាជាមួយនឹងលោក ហើយលោកក៏បានយកចិញ្ចៀនដែលលោកបានទិញនោះ យកទៅពាក់ឱ្យសង្សារលោក ដោយលោកបានពោលពាក្យទាំងអារម្មណ៍ក្តុកក្តួលថា៖

ក្រុមគ្រួសារសព និងបងប្អូននៅទីនោះពិតជាមានអារម្មណ៍ក្តុកក្តួល សោកសៅ និងស្រក់ទឹកភ្នែកជាខ្លាំង នៅពេលឃើញរឿងបែបនេះ។

យ៉ាងណាមិញ យើងក៏សង្ឃឹមថាចំពោះអ្នកដែលទទួលបានសរីរាង្គរបស់ប្រពន្ធលោក Lin អាចនឹងរស់នៅដោយសុខភាពល្អ និងថែរក្សាវាឱ្យបានល្អទៅចុះ។

ដោយឡែករឿងរ៉ាវមួយនេះ ក៏បាននិងកំពុងតែល្បីពេញបណ្តាញអ៊ីនធើណេតផងដែរ ហើយមនុស្សម្នាជាច្រើនក៏បានសម្តែងនូវអារម្មណ៍ក្តុកក្តួលចំពោះរឿងមួយនេះផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]