Man Utd ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកីឡាករ Juventus ១រូប ប៉ុន្តែលោក Sarri បានបដិសេធមិនលក់

//s6.kh1.co/56/568907cdfbf33f66232fbeef0518804d4a280252.jpg
កីទ្បា

 ១០-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អ៊ីតាលី៖ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលកីឡាករ Douglas Costa ស្ថិតក្នុងចំណោមកីឡាករដែលក្រុមបិសាចក្រហមសង្ឃឹមថានឹងទទួលបាននៅរដូវក្តៅប៉ុន្តែការខិតខំរបស់ពួកគេត្រូវបានបដិសេធដោយម្ចាស់ជើងឯក Serie A ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Douglas Costa
  កីឡាករ Douglas Costa

ភ្នាក់ងារបាល់ទាត់លោក Giovanni Branchini បាននិយាយថាក្រុមបិសាចក្រហម Manchester United មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះលោក Douglas Costa នៅរដូវក្តៅនេះ ប៉ុន្តែគ្រូបង្វឹករបស់ក្លឹបសេះបង្កង់ Juventus លោក Maurizio Sarri បានបដិសេធទៅលើការលក់។

កីឡាករវ័យ ២៨ ឆ្នាំរូបនេះត្រូវបានទាក់ទងជាយូរមកហើយជាមួយនឹងការផ្លាស់ទៅកាន់ក្របខ័ណ្ឌ Premier League ជាពិសេសទៅ Old Trafford ។

កីឡាកររូបនេះបានបង្ហាញពីទម្រង់លេងរបស់ខ្លួនប្រកបដោយសមត្ថភាពខ្ពស់បំផុត ជាមួយនឹងការប្រកួតប្រជែងយ៉ាងខ្លាំងដើម្បីទទួលបានកៅអី១១នាក់ដំបូង។

លោក Branchini អ្នកតំណាងកីឡាករ Mattia De Sciglio ដែលជាមិត្តរួមក្រុមរបស់ Costa បានប្រាប់ Daily Mail ថា៖

"ខ្ញុំសូមនិយាយដោយស្មោះថា [Massimiliano] Allegri និង Sarri មិនដែលគិតចង់អោយគាត់ចាកចេញទេ។"

លោកបានបន្តទៀតថា៖

លោក Branchini
លោក Branchini

"Manchester United ជាក្លឹបដែលចាប់អារម្មណ៍ Costa ខ្លាំងជាងគេ ហើយក៍ជាក្លឹបដែលចង់បានកីឡាកររូបនេះរហូតមក។ មិនមែនមានក្លិបតែមួយនោះទេនៅក្នុងប្រទេសអង់គ្លេសដែលចង់បាន Douglas Costa។"

គួររំលឹកផងដែរថា Costa បានចូលរួមជាមួយ Shakhtar Donetsk ពី Gremio ក្នុងឆ្នាំ ២០១០ ហើយនឹងចំណាយពេល ៥ ឆ្នាំជាមួយក្លឹបនៅអ៊ុយក្រែនមួយនេះ។ បន្ទាប់មកគាត់បានប្តូរទៅក្លិបយក្សអាល្លឺម៉ង់ Bayern Munich មុនពេលផ្លាស់ទៅ Juventus ក្នុងលក្ខណ្ឌខ្ចីជើងនៅឆ្នាំ ២០១៧៕

ប្រភព៖ Goal

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T