ចំណូលថ្មីឆ្នើមរបស់ Bayern មួយរូបថា គ្មាននរណា ជឿថាគេអាចមានតម្លៃខ្លួនដល់ ៨០លាននោះទេ!!

//s6.kh1.co/5d/5d45f565fdcef7545b9aca60dd256ffd55e6b1a4.jpg
កីទ្បា

 ១០-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អាល្លឺម៉ង់៖ ពិតជារឿងភ្ញាក់ផ្អើលមួយសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ​ដែលក្លិប Bayern Munich បានទិញយកកីឡាករខ្សែការពារ Lucas Hernandez

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s6.kh1.co/__image/w=650,h=366,q=100/9e/9e5310fcec681ff4e0e6a1fbe4943bc934e34835.jpg

ខ្សែការពារជម្រើសជាតិបារាំងរូបនេះបានចាកចេញពី Atletico Madrid មកចូលរួមជាមួយជើងឯក Bundesliga រដូវកាលមុនក្នុងតម្លៃខ្លួន ៨០លានអឺរ៉ូ។

 Lucas Hernandez គឺជាកីឡាករមួយរូបដែលមិនសូវទទួលបានការចាប់អារម្មណ៍ ប៉ុន្តែក្រោយការបង្ហាញខ្លួនឲ្យជម្រើសជាតិបារាំងក្នុងព្រឹតិ្តការណ៍ FIFA World Cup 2018 រូបគេទទួលបានការចាប់អារម្មណ៍ពីបណ្ដាក្លិបធំៗជាច្រើននៅអឺរ៉ុប។

https://s5.kh1.co/__image/w=650,h=366,q=100/ad/ad390ce4bd88fa2dfef789c2b765a59634d0d6c3.jpg

និយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ Canal Football Club ខ្សែការពារវ័យ ២៣ឆ្នាំ Hernandez បានប្រាប់ពីអារម្មណ៍របស់ខ្លួនជុំវិញតម្លៃខ្លួនរបស់គេថា៖

“គ្មាននរណាម្នាក់នៅបារាំងស្គាល់ខ្ញុំទេ កាលពីមួយឆ្នាំកន្លះមុន។ គ្មាននរណាគិតថារយៈពេល មួយឆ្នាំកន្លះមកនេះ ខ្ញុំអាចមានតម្លៃខ្លួនដល់ ៨០លានអឺរ៉ូនោះទេ។”

https://s6.kh1.co/__image/w=650,h=434,q=100/54/54bc61e6909769b06536d449dfc6e62aa687e284.jpg

ឆ្លើយសំណួរថាហេតុអ្វីបានជា Bayern Munich ហ៊ានចំណាយប្រាក់ ៨០លានអឺរ៉ូដើម្បីទិញយករូបគេ ខ្សែការពារដែលកើតនៅទីក្រុង Marseille បានពន្យល់ថា៖

“ខ្ញុំបាននៅ Madrid ជាយូរ ហើយខ្ញុំបាននិងកំពុងតែស្វែងរកអ្វីថ្មី។ ខ្ញុំចង់ទទួលបានវប្បធម៌ថ្មី ដែលជារបៀបនៃការគិតបែបថ្មី។”

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T