ភ្នំពេញ៖ ប្រហែលជាប្រិយមិត្តបានស្កាល់ តារាសម្តែងស្រី សុទ្ធ ពេញបូរមីហើយ នៅក្នុងខ្សែភាពយន្តធំៗ និងស្ពតនានា ដែលកាលពីប៉ុន្មានឆ្នាំមុន នាងទទួលបានភាពល្បីល្បាញខ្លាំង។ ប៉ុន្តែ ក្រោយពីនាងបានរៀបការរួច នាងបានផ្អាកវិស័យសិល្បៈទាំងស្រុងតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបច្ចុប្បន្ន បូរមី ក៏បានរស់នៅជាមួយស្វាមីនាង យ៉ាងមានក្តីសុខ ដោយភាគច្រើន ស្វាមីបូរមី តែងតែឆ្លៀតពេលនៅក្បែរនាង និងតែងនាំនាង ដើរលេងក្នុង និងក្រៅប្រទេសជាញឹកញាប់។ ជាពិសេស កាលពីថ្មីៗនេះដែរ បូរមី ក៏បានហោះហើរទៅដល់ ប៉ែកខាងអ៊ឺរ៉ុបតែម្តង។
ក្នុងនោះ នាងក៏បានបង្ហោះរូបថតជាច្រើនសន្លឹក នៅក្នុងបណ្តាញសង្គម ពីទិដ្ឋភាពនៅទីនោះស្រស់ស្អាត គួរឲ្យចង់គយគន់ អមជាមួយនឹងសម្រស់ដ៏ប្រិមប្រិយរបស់នាងទៀតនោះ កាន់តែទាក់ទាញចិត្ត ឲ្យអ្នកគាំទ្រ សម្លឹងមើលមិនណាយភ្នែកតែម្តង៕
តោះទៅមើលរូបថតស្អាតនៅបរទេស របស់បូរមី និងស្វាមី ទាំងអស់គ្នា៖