កុំចង់ខ្លាំងជាមួយសម្រស់ហ៊្សីនកូនពៅក្រុម Twice ទោះចង់ថតជិតយ៉ាងណាក៏នៅតែស្អាត គ្មានចន្លោះ!

//s6.kh1.co/bc/bcb679de3be5d8d38d7b75bab0d645df737d7d4a.jpg
តារា & កម្សាន្ដ

 ០៩-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី៧ ខែកញ្ញា​កន្លងទៅថ្មីៗនេះ គេបានប្រទះឃើញក្រុមចម្រៀងនារី កំពុងមានប្រជាប្រិយភាព Twice បានធ្វើដំណើរទៅកាន់ព្រលានយន្តហោះអន្តរជាតិ Gimpo International Airport ដើម្បីហោះឆ្ពោះទៅបំពេញការងារនៅឯទីក្រុង Tokyo ប្រទេសជប៉ុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ការបង្ហាញខ្លួនរបស់ក្រុមចម្រៀងស្រីស្រស់ទាំងប៉ុន្មានដួងនេះ ក៏មិនខុសពីរាល់ដងផងដែរ ពោលគឺសម្រស់ដ៏ចែងចាំងរបស់ពួកគេ តែងតែទាក់ទាញចំណាប់អារម្មណ៍ ប្រិយមិត្តទស្សនិកជនជានិច្ចពុំដែលខានឡើយ។

មិនតែប៉ុណ្ណោះ ក្នុងនោះផងដែរ យើងតែងសង្កេតឃើញថា រាល់ការបង្ហាញវត្តមានរបស់កូនពៅ ប្រចាំក្រុម Twice គឺតារាចម្រៀងស្រីវ័យ២០ឆ្នាំ Tyuzu ម្តងៗ តែងតែធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ចំពោះនាងយ៉ាងខ្លាំងពិសេសជាងគេតែម្តង មិនថាតែការតុបតែងខ្លួន ក៏ដូចជាស្បែកនិងរាងរៅជាដើម គឺនាងតែងតែទទួលបានការកើតសរសើរពីសំណាក់មហាជន។

ជាក់ស្តែង ក៏ដូចជាការបង្ហាញខ្លួនលើកនេះ Tyuzu ក៏កាន់តែធ្វើអ្នកគាំទ្របើកភ្នែកធំៗបន្ថែមទៀត ដោយសារតែសាច់មុខដ៏ស្រស់ស្អាតឥតខ្ចោះរបស់នាង។ ជាការពិតណាស់ បើនិយាយឲ្យចំៗទៅ គឺបើទោះបីជា Tyuzu ត្រូវក្រុមអ្នកការសែត និងក្រុមអ្នកគាំទ្រ ព្យាយាមថតយ៉ាងជិតមុខនាងយ៉ាងណាក៏ដោយ នាងក៏នៅតែស្រស់ស្អាត សាច់មុខសរលោងគ្មានស្នាមគ្មានមុន គួរឲ្យច្រណែនតែម្តងផងដែរ៕

Tyuzu ក្រុម Twice ពេលថតជិតមុខ
Tyuzu ក្រុម Twice ពេលថតជិតមុខ
Tyuzu ក្រុម Twice ពេលថតជិតមុខ
Tyuzu ក្រុម Twice ពេលថតជិតមុខ
Tyuzu ក្រុម Twice ពេលថតជិតមុខ
Tyuzu ក្រុម Twice ពេលថតជិតមុខ
Tyuzu ក្រុម Twice ពេលថតជិតមុខ
Tyuzu ក្រុម Twice ពេលថតជិតមុខ
Tyuzu ក្រុម Twice ពេលថតជិតមុខ
Tyuzu ក្រុម Twice ពេលថតជិតមុខ
Tyuzu ក្រុម Twice ពេលថតជិតមុខ
Tyuzu ក្រុម Twice ពេលថតជិតមុខ
Tyuzu ក្រុម Twice ពេលថតជិតមុខ
Tyuzu ក្រុម Twice ពេលថតជិតមុខ
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T