សាហាវណាស់លោកព្រះ!! ទាត់គ្មានប្រណៃកីឡាករថៃបន្តិចសោះ (មានវីដេអូ)

//s5.kh1.co/d0/d0b810c4bd88917e230fba9cc5c760209807a85e.jpg
កីទ្បា

 ០៩-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍បា័យន កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ជួរមុខរបស់កម្ពុជា កីឡាករ ម៉ឺន សុភា បានប្រកួតឈ្នះកីឡាករម្ចាស់ខ្សែក្រវ៉ាត់ឆ្លងដែនមកពីប្រទេសថៃ ចេកស្យ៉ាម ដោយផ្ដួលឲ្យបោះបង់ការប្រកួតក្នុងទឹកទី២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ ម៉ឺន សុភា និងកីឡាករថៃ ចេកស្យ៉ាម
កីឡាករ ម៉ឺន សុភា និងកីឡាករថៃ ចេកស្យ៉ាម

ការប្រកួតនៅក្នុងទឹកទី១ កីឡាករទាំងពីរមិនបានចេញអាវុធធ្ងន់ៗដាក់គ្នាគួរឲ្យកត់សម្គាល់នោះទេ ប៉ុន្តែគ្រាន់តែចូលដល់ទឹកទី២ ភ្លាមម៉ឺន សុភា បានទាត់យកៗទៅលើជើងក្រោមរស់កីឡាករថៃ ធ្វើឲ្យលោកអាជ្ញាកណ្ដាលរាប់ពីរដង និងធ្វើឲ្យការប្រកួតកាន់តែជក់ចិត្តខ្លាំង។ យ៉ាងណាក្រោយគោះជួបបញ្ចប់ទឹក ចេកស្យ៉ាម បានសម្រេចចិត្តបោះបង់ចោលការប្រកួត៕

ចង់ឃើញថា ម៉ឺន សុភា ទាត់ទៅលើលកីឡាករថៃបានល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

វីដេអូនៃការប្រកួត
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T