សប្បាយក្លាយជាទុក្ខ! រងរបួសរាប់សិននាក់ ក្រោយដំរីខឹងក្រោធ រត់ជាន់មនុស្សទាំងរស់ ក្នុងពិធីបុណ្យសាសនាមួយ នៅស្រីលង្កា (មានវីដេអូ)

//s6.kh1.co/ba/ba49b15ce5a3ee5958163a9676fba42b6dd45d35.jpg
សង្គម

 ០៩-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

WARNING: GRAPHIC CONTENT

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រីលង្កា៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សចំនួន ១៧នាក់ ត្រូវបានរងរបួសធ្ងន់ស្រាល ដោយសារតែត្រូវសត្វដំរី២ក្បាល ខឹងក្រោធរត់ជាន់ នាកំឡុងព្រឹត្តិការណ៍នៃពិធីបុណ្យសាសនាប្រចាំឆ្នាំមួយ ក្នុងប្រទេសស្រីលង្កា កាលពីថ្ងៃសៅរ៍ ទី៧ កញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ។

Perahera គឺជាពិធីបុណ្យសាសនាដ៏ធំប្រចាំឆ្នាំមួយ ដើម្បីគោរពបូជាដល់ព្រះសម្មាសម្ពុទ្ធ (Sacred Tooth Relic of Lord Buddha) ជាមួយនឹងការរៀបចំជាក្បួនព្យុហយាត្រា តុបតែងលើសត្វដំរីយ៉ាងស្រស់ឆើតឆាយ ដង្ហែតាមដងផ្លូវចេញពីព្រះវិហារដែលមានអាយុកាល ៦០០ឆ្នាំ ក្នុងទីក្រុង Kotte ។ ក្នុងនោះ ក៏មានការសម្ដែង និងការរាំរបាំវប្បធម៌ជាច្រើនផ្សេងទៀត (របាំភ្លើងជាដើម) ផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា ដំណើរការក្នុងឆ្នាំនេះ ហាក់មិនសូវជាល្អប្រសើរជាងឆ្នាំមុនៗ ក្រោយផ្អើលដំរីរត់ជាន់មនុស្សបណ្តាលឲ្យរងរបួសអស់ជាច្រើននាក់។

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីបក្នុងថ្ងៃកើតហេតុ ដំបូងឡើងគេឃើញថា សត្វដំរីមួយក្បាលក្នុងចំណោមនោះ សុខៗស្រាប់តែលោតចេញពីមនុស្សមួយក្រុម មុនពេលដែលវាកាន់តែជ្រួលច្របល់ និងខឹងក្រោធរហូតរត់ជាន់ពីលើហ្វូងមនុស្ស ក៏ដូចជាអ្នកឈរមើលជាច្រើនទៀតតាមដងផ្លូវ យ៉ាងទីណាត់ទីណែងតែម្តង។ ក្នុងនោះ សូម្បីតែបុរសម្នាក់ដែលជិះលើខ្នងដំរីនោះ ក៏ត្រូវបានគេមើលឃើញថា បានធ្លាក់មកដីសឹងតែបាក់ចង្កេះផងដែរ។  

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

បើតាមប្រភពបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍មួយនេះ គឺមានចំនួន ១៧នាក់។ បច្ចុប្បន្នជនរងគ្រោះទាំងនោះ គឺកំពុងតែសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យមួយចំនួនដូចជា នៅមន្ទីរពេទ្យ Kalubowila Teaching Hospital មន្ទីរពេទ្យ Colombo General Hospital និងនៅមន្ទីរពេទ្យ Sri Jayawardenapura General Hospital ផងដែរ៕​

ចង់ជ្រាប់ច្បាស់ ទស្សនាវីដេអូខាងក្រោម៖

Warning - Video Contains: Content that may offend some viewers.

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T