ផ្ញើ​ឡាននិង​ម៉ូតូ​នៅផ្ទះ​គេ​…មាន​គំនុំ​គ្នា ​ជន​មិន​ស្គាល់​មុខ​លួច​ដុត

//s5.kh1.co/db/db4231f078126610422b3948f0dc5072d9703f0e.jpg
សង្គម

 ០៩-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ខេត្តកណ្តាល ៖ មាន​ករណី​គំរាម​សម្លាប់​និង​ដុត​បំផ្លាញ​អស់​ម៉ូតូ​១​គ្រឿង និង​ឆេះ​រាល​ដល់​រថយន្ត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​៧ ខែកញ្ញា វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ នៅ​ភូមិ​លេខ​១«​ក​» សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជន​រង​គ្រោះ​ពី​ការ​ដុត​បំផ្លាញ​នេះ​មាន​៣​នាក់​៖១-​ឈ្មោះ អេ​ង លួត ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុងតា​ខ្មៅ ជា​យោធា និង​ជា​ម្ចាស់​រថយន្ត ២-​ឈ្មោះ ហេង គួ​ង​សេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទីលំនៅ​ក្នុងភូមិ​កើតហេតុ ជា​និស្សិត​ពេទ្យ និង​ជា​ម្ចាស់ផ្ទះ និង ៣-​ឈ្មោះ ជីប អៀង​ម៉េ​ង ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ជា​អ្នក​រត់​រ៉ឺម៉ក​និង​ជា​ម្ចាស់​ម៉ូតូ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ផ្លោះ​របង​ចូល​ក្នុង​បរិវេណ​ខាង​មុខ​ផ្ទះ​របស់​ឈ្មោះ ហេង គួ​ង​សេង រួច​ធ្វើ​សកម្មភាព​ដុត​ម៉ូតូ​របស់​ឈ្មោះ ជីប អៀង​ម៉េ​ង បណ្តាល​ឱ្យ​ឆេះ​និង​រាលដាល​ឆេះ​ដល់​រថយន្ត​ផ្នែក​ខាងឆ្វេង​របស់​ឈ្មោះ អេ​ង លួត បណ្ដាល​ឲ្យ​ខូចខាត ។ ជាមួយ​នេះ បាន​បន្សល់​ទុក​នូវ​សំបុត្រ​គំរាម​អនាមិក​ចំនួន​២​សន្លឹក នៅ​លើ​កាបូ​រថយន្ដ​ដែល​ឆេះ ដោយ​សរសេរ​គំរាម​ឈ្មោះ ហេង គួ​ង​សេង បន្ទាប់​មក​ជនសង្ស័យ​ក៏​រត់គេច​ខ្លួន​បាត់​ទៅ។

ម្ចាស់ផ្ទះ​និយាយ​ថា គាត់​មិន​ដែល​មាន​គំនុំ​ឬ​ទំនាស់​ជាមួយ​អ្នក​ណា​ម្នាក់​ឡើយ តែ​មាន​អា​ខោ​ន​ហ្វេ​សបុ​៊​កមួយ​ឈ្មោះ Ny Chana បាន​ផុស​ជា​សាធារណៈ​ចោទ​គាត់​ថា បាន​ខ្លួនប្រាណ​គេ​ហើយ​ចង់​ដោះដៃ និង​គំរាម​ថា​នឹង​សម្លាប់​គាត់ទៀត​ផង ។ ប៉ុន្តែ​បាន​ប្រកែក​ថា មិន​បាន​ប្រព្រឹត្ត​ទៅ​លើ​នរណា​ម្នាក់​ឡើយ និង​ម្យ៉ាងទៀត​គាត់​ក៏​ធ្លាប់​ដាក់​ពាក្យ​ប្តឹង​ដល់​ក្រសួងមហាផ្ទៃ​ផ្នែក​ព័​ត៌មាន​វិទ្យា​ឲ្យ​ជួយ​ស្រាវជ្រាវ​តាម​រយៈ​គណនី​ហ្វេ​សបុ​៊​ក នេះ​ផង​ដែរ។

សូម​បញ្ជាក់​ថា ម៉ូតូ​និង​រថយន្ត ជា​របស់​ជន​រង​គ្រោះ​ទី​១​និង​ទី​៣ យក​មក​ផ្ញើ​នៅផ្ទះ​ជន​រង​គ្រោះ​ទី​២ ។ ចំពោះ​វត្ថុ​តាង​ក្រដាស​សៀវភៅ​១​សន្លឹក ជា​របស់​ជនសង្ស័យ​ដែល​បាន​សរសេរ​គំរាម​ជេរ​ប្រមាថ​ទៅ​លើ​ឈ្មោះ ហេង គួ​ង​សេង និង​ក្រដាស​មាន​រូប​អា​ខោ​ន​ហ្វេ​សបុ​៊​កបស់​ឈ្មោះ ហេង គួ​ង​សេង ដែល​ជា​របស់​ជនសង្ស័យ។

រីឯ​ការ​ខូចខាត​មាន រថយន្ត​១​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ស៊េរី​ឆ្នាំ​២០០២ ពាក់​ផ្លា​កលេខ ភ្នំពេញ ១AE-៦៥៥៥ ជា​របស់​ឈ្មោះ អេ​ង លួត ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង ម៉ាក​ហុង ដា​វ៉េវ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ ជា​របស់​ឈ្មោះ ជីប អៀង​ម៉េ​ង៕ ​​

https://s5.kh1.co/__image/w=650,h=340,q=100/aa/aafbab6645fe4250a2455aeb142aaeff67fa4890.jpg
https://s5.kh1.co/__image/w=650,h=379,q=100/db/db4231f078126610422b3948f0dc5072d9703f0e.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៩ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T