បុរសម្នាក់ជាប់ពន្ធនាគាររយៈពេល២៣ឆ្នាំ ដោយតុលាការកាត់ទោសច្រឡំ ចុងក្រោយបានត្រឹមទទួលប្រាក់សំណងយ៉ាងច្រើន

//s6.kh1.co/0c/0c3305673c80a777a2a2946df84d4c5dd7b2600d.jpg
សង្គម

 ០៩-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ចិន៖ បុរសម្នាក់បានទទួលប្រាក់សំណងយ៉ាងច្រើន ក្រោយពីតុលារការកាត់ទោសច្រលំអស់​រយៈពេល២៣ឆ្នាំកន្លងមកនេះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Jilin ប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា បុរសឈ្មោះ Jin Zhehong បច្ចុប្បន្ននេះមានអាយុ៥០ឆ្នាំ។ នៅក្នុងឆ្នាំ១៩៩៦ ស្ថិតក្នុងវ័យ២៧ឆ្នាំ លោក Jin Zhehong ត្រូវបានប៉ូលិសចោទប្រកាន់ថា លួងលោមនារីវ័យ២០ឆ្នាំ យកទៅរំលោភនៅតំបន់ដាច់ស្រយាល រួចសម្លាប់នាង និងយកសាកសពទៅដុតចោល។ លោក Jin Zhehong ត្រូវបានតុលាការផ្តន្ទាទោសឃុំខ្លួនអស់មួយជីវិតពីបទ រំលោភនិងសម្លាប់។ រយៈ៤ឆ្នាំក្រោយពីចាប់ឃុំខ្លួនលោក Jin Zhehong ករណីរឿងក្ដីរបស់គាត់ត្រូវបានសើរើយកមកពិចារណាម្ដងទៀត ប៉ុន្ដែត្រូវបានបញ្ចប់ទៅវិញដោយការឃុំខ្លួនបន្ដដដែល។

លោក Jin Zhehong កាលនៅវ័យក្មេង
លោក Jin Zhehong កាលនៅវ័យក្មេង
លោក Jin Zhehong កាលនៅវ័យក្មេង
លោក Jin Zhehong កាលនៅវ័យក្មេង

ប្រភពបានបន្ដថា នៅក្នុងឆ្នាំ២០១៤ រឿងក្ដីត្រូវបានសើរើឡើងវិញម្ដងទៀត ដោយជុំវិញករណីនេះគ្មានភស្តុតាង ឬសាក្សីគ្រប់គ្រាន់។ លោក Jin Zhehong ព្រមសារភាពដោយសារតែប៉ូលិសចាប់បង្ខំឲ្យនិយាយប៉ុណ្ណោះ ព្រោះមានអ្នកទម្លាក់កំហុសមកលើគាត់។ ទើបថ្មីៗនេះ តុលាការបានសម្រេចដោះលែងលោក Jin Zhehong ឲ្យមានសេរីភាពឡើងវិញ។

លោក Jin Zhehong បានឲ្យដឹងថា អ្វីដែលគាត់ចង់ធ្វើក្រោយពីមានសេរីភាពនោះគឺចង់ជួបជុំគ្រួសារវិញ។ ប៉ុន្ដែអំឡុងពេល លោក Jin Zhehong ជាប់ពន្ធនាគារ ម្ដាយរបស់គាត់បានស្លាប់ រីឯប្រពន្ធរបស់គាត់បានមានស្វាមីថ្មី។ គាត់សល់ត្រឹមតែកូនប្រុសម្នាក់ប៉ុណ្ណោះដែលតែងតែទៅសួរសុខទុក្ខគាត់។

លោក Jin Zhehong ក្រោយពីចេញពន្ធនាគារ
លោក Jin Zhehong ក្រោយពីចេញពន្ធនាគារ
លោក Jin Zhehong ក្រោយពីចេញពន្ធនាគារ
លោក Jin Zhehong ក្រោយពីចេញពន្ធនាគារ

យ៉ាងណាមិញ តុលាការបានសងប្រាក់សំណងចំនួន ៤.៦៨លានយ័ន (ប្រមាណ៦៥៦,០០០លានដុល្លារអាមេរិក)។ សំណងត្រូវបានបែងចែកចេញជាពីរផ្នែក គឺសម្រាប់ការប៉ះពាល់ផ្លូវចិត្ត និងការបាត់បង់សេរីភាព។ ទឹកប្រាក់ត្រូវបានប្រគល់ជូនលោក Jin Zhehong ចំនួន ៣១៦យ័ន (៤៤ដុល្លារអាមេរិក)ក្នុងមួយថ្ងៃ៕

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T