ចម្រៀងមួយបទនេះហើយ ដែលបើកទំព័រភាពជោគជ័យរបស់ BTS នៅទូទាំងពិភពលោក

//s5.kh1.co/de/de4b3cd89ae4c8fb5e8e553670e512febd7c0dbc.jpg
តារា & កម្សាន្ដ

 ០៩-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន Big Hit Entertainment គឺលោក Bang Si Hyuk ទើបតែផ្ដល់បទសម្ភាសន៍ថ្មីមួយជាមួយនឹង Variety។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Bang Si Hyuk ត្រូវបានគេស្គាល់ថា ជាអ្នកបង្កើតកំពូលក្រុមចម្រៀង BTS ជាអ្នកផលិតជើងចាស់ និងជាសហគ្រិនដ៏ជោគជ័យម្នាក់ ក្នុងវិស័យតន្រ្តីកូរ៉េបច្ចុប្បន្ន។

ក្នុងនោះដែរសហគ្រិនរូបនេះ បានបង្ហើបពីគម្រោងពង្រីកផលិតកម្ម BigHit របស់ខ្លួន ឲ្យក្លាយជាផ្នែកមួយ នៃផលិតកម្មលំដាប់ពិភពលោក។

ក្នុងពេលសម្ភាសន៍ Bang Si Hyuk ត្រូវបានគេសួរថា តើលោកធ្លាប់បានរំពឹងទុកប៉ុណ្ណា ចំពោះភាពជោគជ័យរបស់ BTS?

ផលិតករជើងចាស់រូបនេះ បានឆ្លើយតបថា កាលពីឆ្នាំ២០១៥ ពេលដែលបទ Run បានទទួលប្រជាប្រិយភាព លោកបានសាកល្បងបញ្ចេញបទ FIRE នៅលើទីផ្សារពិភពលោកក្នុងឆ្នាំ២០១៦ ហើយក៏ស្រាប់តែទទួលបាន លទ្ធផលល្អលើសពីការរំពឹងទុក។

នៅឆ្នាំ២០១៧ BTS ក៏ទទួលបានជោគជ័យ ដោយទទួលបានប្រជាប្រិយភាពខ្លាំង នៅអាមេរិកឡាទីន។ សមិទ្ធផលទាំងនេះ គឺទទួលបានក្រោយពីបទ FIRE បានជ្រាបចូលទៅក្នុងទីផ្សារលោកខាងលិចដោយជោគជ័យ។

វាជាការពិតដែលថា BTS បានចាប់ផ្តើមឡើងដល់ចំណុចកំពូល ចាប់តាំងពីចេញបទចម្រៀង I NEED U ប៉ុន្តែបទ FIRE ហាក់ដូចជាបទចម្រៀង ពង្រីកប្រជាប្រិយភាពរបស់ BTS មុនពេលដែលមនុស្សនៅលើពិភពលោកចាប់ផ្ដើម ទទួលស្គាល់ទេពកោលស្យពួកគេ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព Bang Si Hyuk
រូបភាព Bang Si Hyuk
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T