ម្តាយអប្រិយម្នាក់សុខចិត្តលក់កូនភ្លោះរបស់ខ្លួន ដើម្បីយកប្រាក់ទិញទូរស័ព្ទថ្មី និងសងបំណុលគេ

//s5.kh1.co/a9/a9e2e7b06121aa8e0c3a3edc3099f6b77c53ce10.jpg
សង្គម

 ០៩-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ចិន៖ ពាក្យចាស់លោកពោលថា ឪពុកម្តាយគ្រប់រូបសុទ្ធសឹងតែស្រលាញ់កូន ប៉ុន្តែក៏មានឪពុកម្តាយមួយចំនួនចោលម្សៀត និងអប្រិយខ្លាំងណាស់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង មានម្តាយអប្រិយម្នាក់រស់នៅក្នុងទីក្រុង Cixi ខេត្តហ្សេជាំង ប្រទេសចិន បានបែកគំនិត លក់កូនភ្លោះរបស់ខ្លួន ដើម្បីសងបំណុលគេ និងទិញទូរស័ព្ទថ្មី។

យោងតាមប្រភពបានឱ្យដឹងថា ម្តាយចោលម្សៀតរូបនោះមាននាមត្រកូល Ma អាយុ ២០ឆ្នាំ មានកូនភ្លោះប្រុសមួយគូ ជាមួយបុរសម្នាក់មានឈ្មោះ Wu Nan ដែលជាមនុស្សញៀនល្បែង ហើយគេក៏បានរត់ចោលនាងផងដែរ ព្រោះតែជំពាក់បំណុលល្បែងគេខ្លាំងពេក។

នាង Ma
នាង Ma

ចំណែកឪពុកម្តាយនាង Ma ក៏មិនទទួលស្គាល់នាងផងដែរ ព្រោះតែនាងមានផ្ទៃពោះនៅវ័យក្មេងខ្លាំងពេកជាមួយ Wu Nan ដែលជាមនុស្សញៀនល្បែង។

យ៉ាងណាមិញ ក្រោយពីសម្រាលកូនភ្លោះបានមួយសប្តាហ៍ហើយ ព្រោះតែទាល់ច្រកខ្លាំងពេក មិនដឹងរកប្រាក់មកពីណាដើម្បីសងបំណុលកាតឥណទានគេ ទើបនាងក៏បានបែកគំនិតលក់កូនភ្លោះរបស់ខ្លួនមួយគូបានប្រាក់ជាង ៦៥,០០០យ័ន (៩,១១២ដុល្លារ) រួចក៏យកប្រាក់ទាំងនោះទៅសងបំណុលគេ ហើយប្រាក់ដែលនៅសេសសល់ផ្សេងទៀតយកទៅទិញទូរស័ព្ទថ្មី និងចាយហ៊ឺហារជាដើម។

រូបតំណាង
រូបតំណាង

គួរឱ្យដឹងទៀតថា នារីជាម្តាយរូបនេះមិនមែនជាមនុស្សតែម្នាក់គត់ដែលទទួលបានប្រយោជន៍ពីការលក់កូនរបស់ខ្លួននោះទេ។ ជាក់ស្តែង នៅពេល Wu Nan (ប្តីនាង) ដឹងអំពីរឿងនេះ  គេក៏ទាមទារប្រាក់មួយចំនួនពីនាងដែរ ដើម្បីសងបំណុលល្បែងរបស់គេដែរ។

ប៉ុន្តែ សំណាងល្អ ចុងក្រោយសមត្ថកិច្ចក៏ដឹងរឿងមួយនេះ ហើយក៏ចាប់ខ្លួនពួកគេយកទៅដាក់ទោសតាមផ្លូវច្បាប់។ ឆ្លងកាត់ការសួរចម្លើយរបស់សមត្ថកិច្ចបានឱ្យដឹងថា ប្រាក់ដែលលក់កូនភ្លោះនោះ ពួកគេបានចាយវាយអស់ហើយ។

នាង Ma បាននិយាយថា៖

«ខ្ញុំគ្មានប្រាក់សូម្បីតែមួយសេន ហើយត្រូវជំពាក់បំណុលគេជាច្រើនទៀត។ ខ្ញុំគ្មានជម្រើសអ្វី ក្រៅពីលក់កូននោះទេ។»

យ៉ាងណាមិញ សមត្ថកិច្ចក៏បានស្វែងរកអ្នកដែលទិញកូននោះបានផងដែរ ហើយកូនភ្លោះមួយគូនោះត្រូវបានសមត្ថកិច្ចយកទៅឱ្យយាយតា ត្រូវជាឪពុកម្តាយនាង Ma ជាអ្នកចិញ្ចឹម៕

Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T