ទម្រាំល្បី និងរស់ស្រួលដូចសព្វថ្ងៃ Sunnyធ្លាប់ឆ្លងកាត់ជីវិតលំបាកខ្លាំង ដល់ថ្នាក់គ្មានលុយបង់ថ្លៃភ្លើង!

//s6.kh1.co/8b/8b2b877bea8dc7f958663adb23100b910590ffe4.jpg
នារី

 ០៩-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ សម្រាប់តារាសម្តែងប្រុសកូនកាត់បីសាសន៍ លោកSunny Suwanmethanon ត្រូវបានគេចាត់ទុកថា ជាតារាប្រុសដែលមានបានភាពជោគជ័យខ្លាំងនៅក្នុងវិស័យសិល្បៈ ពោលគឺចាប់តាំងពីលោកសម្តែងរឿងដំបូងមក គឺទទួលបានការគាំទ្ររហូតមកដល់សព្វថ្ងៃតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ទោះបីជាពេលជីវិតរបស់លោកគួរឲ្យចាប់អារម្មណ៍ និងមានមនុស្សម្នាជាច្រើនលួចច្រណែនក៏ពិតមែន ប៉ុន្តែបើក្រឡេកទៅមើលអតីតកាលរបស់លោកវិញឃើញថា  Sunnyធ្លាប់ឆ្លងកាត់ជីវិតដ៏លំបាក ក្រោយពីមុខជំនួញក្រុមគ្រួសាររបស់លោក ត្រូវរលំរលាយ។

ជាមួយគ្នានេះ Sunny ធ្លាប់បង្ហើបឲ្យដឹងផងដែរថា នៅពេលដែលគ្រួសារមានបញ្ហា គឺលោករៀននៅថ្នាក់ទី១១។ អ្វីៗគ្រប់យ៉ាងដែលគ្រួសារលោកធ្លាប់មានត្រូវបាត់បង់ទាំងអស់ ជីវិតដែលរស់នៅផ្ទះធំទ្រនំខ្ពស់ បែរជាត្រូវធ្លាក់ខ្លួនមួយរំពេច គ្មានលុយបង់ថ្លៃសាលា គ្មានលុយបង់ថ្លៃភ្លើង ហើយសូម្បីតែផ្ទះក៏ត្រូវជួលគេនៅដែរ ។ដោយជីវភាពគ្រួសារមានការខ្វះខាតបែបនេះ Sunnyក៏សម្រេចចិត្តមកការងារធ្វើដើម្បីជួយសម្រាលបន្ទុក និងព្យាយាមរហូតដល់មានឱកាសធ្វើជាតារាសម្តែង។

សរុបមកវិញឃើញថា ភាពជោគជ័យរបស់មនុស្សម្នាក់ៗ សុទ្ធតែកើតចេញពីការព្យាយាម។ ដូច្នេះសូមកុំអស់សង្ឃឹមឲ្យសោះ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនៅថ្ងៃនេះ អ្នកនឹងទទួលបានភាពជោគជ័យនៅថ្ងៃខាងមុខ៕

សូមទស្សនារូបភាពខាងក្រោម៖  

Sunny Suwanmethanon
Sunny Suwanmethanon
Sunny Suwanmethanon
Sunny Suwanmethanon
Sunny Suwanmethanon
Sunny Suwanmethanon
Sunny Suwanmethanon
Sunny Suwanmethanon
Sunny Suwanmethanon 
Sunny Suwanmethanon 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T