ពេលនេះ BLACKPINK វ៉ាដាច់ក្រុម One Direction ក្លាយជាក្រុមចម្រៀងមានអ្នកSubscribe ច្រើនជាងគេនៅលើយូធូប!

//s6.kh1.co/e7/e71ff7d789a3426c345553dcb4dc0e71b6630fbc.jpg
តារា & កម្សាន្ដ

 ០៩-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ នេះគឺជារឿងដែលគួរឲ្យអបអរសាទរមួយ ដោយទីបំផុតក្រុមចម្រៀងនារីល្បីល្បាញ BLACKPINK បានក្លាយជាក្រុមចម្រៀងលំដាប់ពិភពលោក ដែលមានចំនួនអ្នកតាមដានចុចSubscribe នៅលើ Youtube ច្រើនជាងគេបង្អស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឲ្យដឹងថា កាលពី៣ខែមុន គណនីYoutube ផ្ទាល់ខ្លួន របស់ក្រុមចម្រៀងស្រីស្អាតទាំង៤ដួងនេះ បានជាប់ចំណាត់ថ្នាក់លេខ១ គឺជាគណនី Youtube ដែលមានអ្នកតាមដានចុច Subscribe ច្រើនជាងគេបង្អស់ទូទាំងប្រទេសកូរ៉េ ហើយពេលនេះផងដែរ ពួកគេក៏បានបំបែកប្រវត្តិសាស្រ្តដ៏ថ្មីស្រឡាងមួយទៀតសម្រាប់ខ្លួនឯងផងដែរ។

ជាការពិតណាស់ នាពេលថ្មីៗនេះ គេបានសង្កេតឃើញថា អត្រានៃចំនួនអ្នកតាមដានចុច Subscribe នៅលើគណនីYoutube ផ្ទាល់ខ្លូនរបស់ BLACPINK កាន់តែលោតឡើងខ្ពស់ រហូតមានចំនួនដល់ទៅ ២៩,៨៩៧,១៦៣ នាក់ឯណោះ វ៉ាមុខក្រុមចម្រៀងបុរសលំដាប់ពិភពលោក One Direction ដែលកន្លងមកគ្រប់គ្នា តែងដឹងថាពួកគេជាក្រុមចម្រៀងដែលមាន ចំនួនអ្នកតាមដានចុច Subscribe នៅលើ Youtube ច្រើនជាងគេបង្អស់ក្នុងចំណោមក្រុមចម្រៀងទាំងអស់ទូទាំងពិភពលោក ប៉ុន្តែពេលនេះក្រុមចម្រៀងប្រុសសង្ហាទាំង៤ដួងនេះ ក៏បានធ្លាក់មកដល់ចំណាត់ថ្នាក់លេខ២វិញ ដោយមានចំនួនអ្នកចុច Subscribe ចំនួន ២៩,៨៨៦,៩៣៩ នាក់តែប៉ុណ្ណោះ តិចជាងក្រុមចម្រៀង BLACKPINK ផងដែរ៕

ចូលរួមអបអរសាទរផង!

ចំនួនអ្នកSubscribe BLACKPINK និងក្រុម One Direction
ចំនួនអ្នកSubscribe BLACKPINK និងក្រុម One Direction
ក្រុម One Direction
ក្រុម One Direction
ក្រុម One Direction
ក្រុម One Direction
ក្រុម BLACKPINK
ក្រុម BLACKPINK
ក្រុម BLACKPINK
ក្រុម BLACKPINK
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T