កីឡាករកំពុងឡើងជើងរបស់ Chelsea ១រូបរងរបួសអំឡុងពេលក្រុមអ៊ីតាលីប៉ះហ្វាំងឡង់

//s6.kh1.co/f8/f83a3c4a6fa53987c7894013f63124f538c90572.jpg
កីទ្បា

 ០៩-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

បរទេស៖​ ខ្សែការពារស្លាបឆ្វេង Emerson Palmieri របស់ក្រុមតោខៀវ Chelsea បានផ្លាស់ប្ដូរចេញភ្លាមៗបន្ទាប់ពីលេងបានត្រឹម ៧ នាទីនៃវគ្គជម្រុះយូរ៉ូ ២០២០ របស់អ៊ីតាលីនៅប្រទេសហ្វាំងឡង់កាលពីរាត្រីថ្ងៃអាទិត្យដែលអ្នកជំនាញសន្និដ្ឋានថារបួសភ្លៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ ២៥ ឆ្នាំដែលមានទម្រង់លេងយ៉ាងល្អសម្រាប់ក្រុមរបស់ Frank Lampar រូបនេះត្រូវបានជំនួសដោយកីឡករ Alessandro Florenzi របស់ក្រុម Roma វិញដោយមិនអាចបន្តការប្រកួតទៀតបានក្នុងជំនួបរវាងអ៊ីតាលីទល់នឹងហ្វាំងឡង់ដោយការប្រកួតនោះបញ្ចប់ទៅដោយក្រុមភ្ញៀវអ៊ីតាលីយកឈ្នះលើក្រុមម្ចាស់ផ្ទះហ្វាំងឡង់យ៉ាងត្រដាបត្រដួសក្នុងលទ្ធផល២ទល់នឹង១។

Emerson ទំនងជានឹងត្រូវបានជំនួសដោយខ្សែការពារស្លាបឆ្វេង Marcos Alonso វ័យ២៨ឆ្នាំវិញនៅក្នុងជម្រើស១១នាក់ដំបូងរបស់ Chelsea៕

កីឡាករ Emerson Palmieri ដើរចេញពីទីលានដោយសាររបួស
កីឡាករ Emerson Palmieri ដើរចេញពីទីលានដោយសាររបួស
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T