មុនប៉ះគ្នាល្ងាចស្អែក គ្រូបារ៉ែន បង្ហាញក្ដីបារម្មណ៍មួយ ពេលលេងជាមួយក្រុមកម្ពុជា

//s5.kh1.co/75/7530822944ffc715266234372ea31bf7f6febc68.jpg
កីទ្បា

 ០៩-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ គ្រូបង្គោលរបស់ក្រុមជម្រើសជាតិបាល់ទាត់បារ៉ែន Helio Sousa បានឲ្យដឹងថាក្រុមរបស់លោកត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រកួតជាមួយក្រុមគោព្រៃកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Helio Sousa
លោក Helio Sousa

ថ្លែងនៅក្នុងសន្នីសីទកាសែតមុនការប្រកួតលោក Sousa ក៏បានទម្លាយប្រាប់អំពីក្ដីបារម្មណ៍មួយ នៅពេលលេងជាមួយក្រុមកម្ពុជានាថ្ងៃស្អែក នោះគឺការលេងនៅលើស្មៅសិប្បនិម្មិត ដោយលោកបានឲ្យដឹងថាក្រុមខ្លួនធ្លាប់លេងតែនៅលើស្មៅធម្មជាតិប៉ុណ្ណោះ។ យ៉ាងនេះក្ដី គ្រូបង្វឹកដែលធ្លាប់ដឹកនាំយុវជនជម្រើសជាតិព័រទុយហ្គាល់រូបនេះជឿថាការប្រកួតនឹងអស្ចារ្យសម្រាប់អ្នកគាំទ្រ។

https://s6.kh1.co/__image/w=650,h=434,q=100/94/941d6a261ac09ba9e52d5385c2cfa584dc23a753.jpg

គួរឲ្យដឹងដែរថា ក្រុមជម្រើសជាតិកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិក្នុងជំនួបទីពីរ វគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2022 តតាំងជាមួយក្រុមជើងខ្លាំងមកពីអាស៊ីខាងលិច បារ៉ែន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៦:៣០នាទីល្ងាច៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T