របបអាហារ​គ្មាន​ជាតិសាច់ អាចប៉ះពាល់ខួរក្បាល ពិសេសអំឡុងពេលពពោះ?

//s5.kh1.co/75/758946b4069120524e8b8136289e24469e63cc6a.jpg
នារី

 ០៩-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ទម្លាប់​អាហារ​សុខភាព​សម័យ​ថ្មី បាន​ធ្វើ​ឲ្យ​គ្នា​យើងភាគ​ច្រើន​​​តមអាហារ ដោយ​គ្រាន់​តែ​ញ៉ាំ​បន្លែ សាលាដតែ​មិន​ញ៉ាំ​សាច់ ដែល​ទម្លាប់​ក្នុង​របបអាហារ​នេះត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​សុខាភិបាល​អង់គ្លេសរកឃើញអាច​ប៉ះពាល់​ដល់​ខួ​រក្បាល​។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​ស្រី​វេជ្ជបណ្ឌិត​ Emma Derbyshire ជា​ម្ចាស់​គ្លីនីក​​ប្រឹក្សា​យោបល់​សុខភាព​​ក្នុងទី​ក្រុង​ឡុង​ ចក្រភព​អង់គ្លេសបាន​ឲ្យ​ដឹង​ថា ទម្លាប់​ខាង​លើនឹង​​ធ្វើ​ឲ្យ​ខួរ​ក្បាល​ជួប​បញ្ហា​ខ្សោយ​បញ្ញា​ នោះ​ក៏​ព្រោះ​តែ​កង្វះ​ជាតិ Choline ក្នុង​របប​អាហារ។

លោក​ស្រី​វេជ្ជបណ្ឌិត​ និង​ជា​ការីនិពន្ធ​​ព្រឹត្តិប័ត្រ​​សុខភាពរូប​នេះឲ្យ​ដឹង​ទៀត​ថា សារធាតុ Choline មាន​នៅ​ក្នុង​សាច់​ស្រស់ សាច់​ត្រី ស៊ុត និង​ទឹក​ដោះ​គោ ដែល​ជា​ប្រភព​អាហារ​សំខាន់​ សម្បូរ​ជីវជាតិ​ ពិសេស​សម្រាប់​​បំប៉ន​​​ខួរ​ក្បាល និងកាន់​តែ​​ពិសេស​ទៅ​ទៀត​នោះ ស្រីៗ​ពពោះត្រូវ​ការ​​​របប​អាហារ​ទាំង​នេះសម្រាប់​​ខ្លួន​​​ផ្ទាល់ ក៏​ដូច​ជា​​ទារក​ដើម្បីអភិវឌ្ឍ​ខួរ​ក្បាលឲ្យ​បាន​ល្អ។

​ដោយ​សារ​ការ​សម្គាល់​ឃើញទម្លាប់​ញ៉ាំ​​​បច្ចុប្បន្ន គ្នា​យើង​និយម​តមនេះតមនោះ ទើបលោក​ស្រី​វេជ្ជបណ្ឌិត​​បាន​ណែ​នាំ​ថា សារធាតុ​ Choline សំខាន់​ណាស់​សម្រាប់​ខួរ​ក្បាល ហើយបើមិន​ញ៉ាំ​សាច់ ឬ​ស៊ុត​អ្វី​សោះ ប្រៀប​ដូច​​បោះ​ចោល​សារធាតុ​សំខាន់​នេះ ហេតុ​នេះ​យើង​គួរ​ពិចារណារ​ឡើង​វិញ​ ធ្វើ​យ៉ាង​ណា​អាច​បញ្ចូល​សារធាតុ​នេះ​ទៅ​ក្នុង​​របប​អាហារប្រចាំ​ថ្ងៃ​​​។

គួរ​បញ្ជាក់​ថា ​សារធាតុ​ Choline ត្រូវ​​ផលិត​ឡើង​ដោយ​សេរីរាង្គ​ថ្លើម​តាម​ធម្មជាតិ​ សម្រាប់​ខួរ​ក្បាល ប៉ុន្តែ​មិន​គ្រប់​គ្រាន់នោះទេ ហេតុ​នេះ​អាហារ​ជា​ផ្នែក​ចាំ​បាច់​សម្រាប់ជា​ជំនួយ​​ទ្រ​ទ្រង់​ដល់់​ខួរ​ក្បាល៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T