អាណិតណាស់! ដើម្បីលុយយកព្យាបាលជំងឺ បានធូរបន្តិច កំប៉ោយចៅតា ចេញពីពេទ្យទៅរកប្រាក់បន្ថែមភ្លែត

//s6.kh1.co/90/90270dd43cf743341bbfbce1350910f1b9fe101b.jpg
តារា & កម្សាន្ដ

 ០៩-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា​ តារាកំប្លែងដ៏មានប្រជាប្រិយភាព និងជាតារាសម្តែងតាមបទចម្រៀងជាច្រើន កំប៉ោយចៅតា បានធ្លាក់ខ្លួនឈឺជាទម្ងន់កាលពីពេលថ្មីៗនេះ ខណៈពេលដែលខ្វះខាតជាមួយនឹងថវិកាជាខ្លាំង សម្រាប់ធ្វើការព្យាបាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ ក៏ឃើញមានបណ្តាសប្បុរសជន និងមិត្តសិល្បៈជាច្រើនមិនមើលនឹងភ្នែកនោះទេ ពួកគេបាននាំគ្នាចូលរួមជួយជាថវិកាដល់លោកដើម្បីទៅព្យាបាលនៅមន្ទីរពេទ្យ។ ពេលនេះដែរ ស្ថានភាពរបស់តារាប្រុសរូបនេះក៏ហាក់ដូចជាធូរស្បើយជាងមុនហើយ ក្រោយបានទៅមន្ទីរពេទ្យលាងឈាម ក្រោយបានប្រាក់ដែលគេជួយយកទៅពេទ្យកាលពីពេលថ្មីៗនេះ។

តែអ្វីដែលគួរឲ្យអាណិត និងក្តុកក្តួលខ្លាំងនោះគឺ គ្រាន់តែចេញពីព្យាបាលភ្លាម តារាប្រុសរូបនេះក៏ចាប់ផ្តើមទៅរកប្រាក់ និងការងារធ្វើបន្ត ខណៈពេលដែលស្ថានភាពជំងឺមិនទាន់មានការធូរស្បើយយ៉ាងណាក្តី។ ជាមួយគ្នានេះដែរ លោកក៏បានធ្វើការបង្ហាញអារម្មណ៍ពិតយ៉ាងដូច្នោះថា៖

«ខ្ញុំបាទ កំប៉ោយចៅតា សូមថ្លែងអំណរគុណ ដល់ ពុកម៉ែ បងប្អូន ទាំងអស់គ្នា ដែលបានឧបត្ថម្ភថវិការផ្ទាល់ខ្លួន មកជួយដល់រូបខ្ញុំបាទ។ ខ្ញុំបានទទួលហើយ យកថវិការទៅព្យាបាលនិងលាងឈាមនៅមន្ទីពេទ្យហើយខ្ញុំបាទបានធូរស្រលដើរួចខ្លះហើយ ហើយឥឡូវកំពុងតែដំណើរទៅទីក្រុងភ្នុំពេញ ដើម្បីស្វែងរក ការងារធ្វើបានលុយខ្លះជួយសម្រាលដល់ម៉ែឪ។
តាមពិត ទៅក្នុងខ្លួនខ្ញុំមិនសូវស្រួលប៉ុន្មានទេ តែតម្រូវការលុយទៅលាងឈាមដេីម្បីបន្តជីវិតទៅថ្ងៃមុខទៀត។ខ្ញុំសូមអរគុណនឹងថ្លែកអំណអរគុណដល់បងប្អូនទាំងអស់ដែលបានផ្តល់ថវិការនឹងសួរសុខទុកជួនពរដល់រូបខ្ញុំបាទ ខ្ញុំមានតែម្រាមដៃ១០នឹងពាក្យជូនពរបងប្អូនជួបតែសំណាងល្អសុខភាពល្អនឹងរកសុីមានបានមានសុភមង្គលក្នុងក្រុមគ្រួសារទាំងអស់គ្នា»៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

កំប៉ោយចៅតា
កំប៉ោយចៅតា
កំប៉ោយចៅតា
កំប៉ោយចៅតា
កំប៉ោយចៅតា
កំប៉ោយចៅតា
កំប៉ោយចៅតា ពេលឈឺ
កំប៉ោយចៅតា ពេលឈឺ
កំប៉ោយចៅតា ពេលព្យាបាលរួច
កំប៉ោយចៅតា ពេលព្យាបាលរួច
កំប៉ោយ ចៅតា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T