អតីតជំនួយការគ្រូបង្វឹកក្រុម Manchester United ម្នាក់ប្រាប់អោយ Marcus Rashford រៀនតាមគន្លងរបស់ Cristiano Ronaldo

//s6.kh1.co/be/be8da58b6bca75fe512d4665ae5208907390f92e.jpg
កីទ្បា

 ០៩-កញ្ញា-២០១៩ ១១ព្រឹក · ៥ ឆ្នាំមុន

បរទេស៖ អតីតជំនួយការគ្រូបង្វឹកក្រុមបិសាចក្រហមលោក Rene Meulensteen ជំរុញឲ្យខ្សែប្រយុទ្ធឆ្នើមរបស់ Man Utd កីឡាករ Marcus Rashford ត្រូវជឿជាក់លើសមត្ថភាពខ្លួនឯង ដើម្បីបង្កើនសក្ដានុពលរបស់ខ្លួនអោយក្លាយជាកីឡាករដ៏អស្ចារ្យ ដូចទៅនឹង Cristiano Ronaldo ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Rene Meulensteen ជាមួយនឹង Christiano Ronaldo
  លោក Rene Meulensteen ជាមួយនឹង Christiano Ronaldo

អតីតជំនួយការគ្រូបង្វឹកជនជាតិហូឡង់រូបនេះ បានដើរតួយ៉ាងសំខាន់ក្នុងការដុសខាត់ Ronaldo អោយក្លាយជាកីឡាករកំពូល១រូបកាលនៅ Old Trafford ហើយគាត់គិតថា Rashford ត្រូវតែរៀនសូត្រតាម Ronaldo។ លោក Rene Meulensteen បាននិយាយថា៖

"Ronaldo គឺប្លែកពីកីឡាករដទៃ ព្រោះគាត់មានជំនឿយ៉ាងខ្លាំងលើសមត្ថភាពខ្លួនឯង។ ប៉ុន្តែខ្ញុំគិតថាកីឡាករ Marcus Rashford មានផ្នត់គំនិតប្រហាក់ប្រហែលគ្នាដើម្បីក្លាយជាកីឡាករល្អបំផុត ខ្ញុំជឿគាត់អាចធ្វើបានហើយខ្ញុំគិតថាគាត់គួរតែប្រើ Cristiano ធ្វើជាគំរូរបស់គាត់។ ខ្ញុំមិននិយាយថា Marcus អាចក្លាយជា Ronaldo បន្ទាប់នោះទេព្រោះខ្ញុំគិតថាគ្មានរណាម្នាក់អាចជំនួស Cristiano Ronaldo បានឡើយ៕"

ប្រភព៖ Manchester evening news

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T