Juventus បើកកិច្ចចរចាជាមួយ Man UTD ដើម្បីនាំយកជម្រើសជាតិអេស្ប៉ាញរូបនេះ

//s5.kh1.co/43/43f0bd7eccda04689dbaa976c3affa76101f0b79.jpg
កីទ្បា

 ០៩-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អ៊ីតាលី៖ ក្លិបសេះបង្កង់ Juventus បាននិងកំពុងចាប់អារម្មណ៍ក្នុងការនាំយកអ្នកចាំទីរបស់ Manchester United កីឡាករ Devid de Gea នៅទីផ្សារដោះដូរកីឡាកររដូវក្ដៅ រដូវកាលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=640,h=480,q=100/46/46bedd09ba617c7af3f21809951dbf849b9c02b0.jpg

ប្រភពមួយបានទម្លាយឲ្យដឹងថា De Gea រួចរាល់ក្នុងការចាកចេញពីកីឡដ្ឋាន Old Trafford ខណៈកិច្ចសន្យារវាងជម្រើសជាតិអេស្ប៉ាញរូបនេះ និងក្លិបបិសាចក្រម នៅសល់តែ ១ឆ្នាំទៀតប៉ុណ្ណោះ។

ម្ចាស់ជើងឯក Serie A រដូវកាលមុនកំពុងតែរៀបចំក្នុងការចរចាជាមួយ Man UTD ដើម្បីនាំយកអ្នកចាំទីវ័យ ២៨ឆ្នាំរូបនេះមកកាន់ទីក្រុង Turin នៅរដូវកាលក្រោយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Express។

https://s6.kh1.co/__image/w=650,h=406,q=100/69/69076cee6e810ca8ee268adfd4c14bdddc607b4a.jpeg

គួរឲ្យដឹងដែរថា សម្រាប់រដូវកាលនេះ Juventus បាននាំយកកីឡាករឆ្នើម ២រូបដោយមិនអស់ប្រាក់មួយសេន ក្រោយផុតកិច្ចសន្យាជាមួយក្លិបចាស់ គឺខ្សែបម្រើ Aaron Ramsey និង Adiren Rabiot៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T