លោក Arsene Wenger ជឿជាក់ថាមានតែក្រុមមួយនេះ ដែលអាចប្រជែងពានជាមួយ Man City និង Liverpool នៅ Premier League រដូវកាលនេះ

//s5.kh1.co/12/1280d0f434e9e0f32908af080084a0a2a871a800.jpg
កីទ្បា

 ០៩-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ អតីតគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បានបង្ហើបឱ្យដឹងថាក្រុមណាដែលលោកគិតថាពូកែជាងគេអាចដេញតាមក្រុម Manchester City និង Liverpool នៅរដូវកាលនេះ។ លោក Arsene Wenger ជឿជាក់ថាក្រុម Arsenal គឺជាក្រុមតែមួយគត់ដែលមានសក្តានុពលក្នុងប្រជែងពានជាមួយ Man City និង Liverpool នៅ Premier League រដូវកាលនេះខណៈក្រុម Manchester United ហាក់ខ្វះភាពប្រាកដប្រជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកាំភ្លើងធំ Arsenal
ក្រុមកាំភ្លើងធំ Arsenal

ការប្រជែងដណ្តើមជើងឯកកាលពីឆ្នាំមុនត្រូវបានលេងប្រកបដោយគុណភាពនិងភាពស៊ីសង្វាក់គ្នា ដែលមិនធ្លាប់ឃើញពីមុនមកនៃក្របខ័ណ្ឌ Premier League ដោយទីបំផុត Man City បានឈ្នះជាម្ចាស់ជើងឯកជាលើកទី ២ របស់ខ្លួនដែលមាន ៩៨ ពិន្ទុ។ Manchester City បានផ្តួលក្រុមហង្សក្រហម Liverpool ត្រឹមតែ ១ ពិន្ទុប៉ុណ្ណោះដែលមាន៩៧ពិន្ទុ ដែលគេមើលឃើញថាជាការប្រជែងពានដ៏ស្វិតស្វាញរវាងក្រុមទាំងពីរ។

វាច្បាស់ណាស់ថា Man City និង Liverpool គឺជាក្រុមមួយដែលមានកម្រិតខ្ពស់ជាងក្រុមដទៃទៀតនៅក្នុងលីគ។ លោក Wenger ជឿជាក់ថាមានតែអតីតក្រុមរបស់គាត់ប៉ុណ្ណោះដែលមានសមត្ថភាពក្នុងការតាមប្រជែងក្រុមទាំងពីរ។

លោក​ Arsene Wenger បានលើកឡើងថា៖​

Arsene Wenger
Arsene Wenger

"ប្រហែលជាក្រុមដែលមានសក្តានុពលដូចជា Arsenal ដែលអាចប្រកៀកប្រកិតជាមួយក្រុមទាំងពីរនេះបាន។ Man United មិនបានរកឃើញភាពជាក់លាក់របស់ខ្លួននៅឡើយទេ ខណៈMan City ស្ថិតនៅកម្រិតបច្ចេកទេសដែលពួកគេតែងតែបង្កើតឱកាសសម្រាប់ខ្លួនឯង។ ចំណែក Liverpool មើលទៅខ្លាំងទាំងនៅផ្នែកខាងក្រោយនិងខាងមុខហើយពួកគេមានខ្សែបម្រើដែលដឹងពីការងាររបស់គេ តែប្រហែលជាមិនសូវមានគំនិតច្នៃប្រឌិតជាង Man City ឡើយ៕"

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T