ចង់ដាច់ផ្ងារ! បុរសម្នាក់ទៅហូបការ ស្រាប់តែឃើញបុរសម្នាក់ទៀតមានរូបរាងដូចនឹងគាត់បេះបិត (មានវីដេអូ)

//s6.kh1.co/ee/eec621b6d88cf385ad74bc7518ac4c2d127acc6f.png
សង្គម

 ០៩-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

បរទេស៖ មង្គលការគឺជាពិធីដ៏សប្បាយមួយក្នុងការជួបជុំ បងប្អូន មិត្តភក្តិ ដែលយើងខានជួបគ្នាជាយូរជាដើម។ យ៉ាងណាមិញ នៅពេលយើងត្រូវបានគេអញ្ជើញនោះ យើងក៏រីករាយក្នុងការចូលរួមធ្វើជាសាក្សីដល់គូស្វាមីភរិយាថ្មីផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ថ្មីៗនេះបុរសម្នាក់មានការហួសចិត្តជាខ្លាំង នៅពេលលោកទៅហូបការមិត្តភក្តិ ស្រាប់តែលោកបានឃើញភ្ញៀវម្នាក់ទៀត ដែលមានរូបរាងដូចទៅនឹងគាត់បេះបិត។

យោងតាមវីដេអូបង្ហោះដោយម្ចាស់គណនីហ្វេសប៊ុកមួយបានឱ្យដឹងថា មិត្តភក្តិគាត់ត្រូវបានគេអញ្ជើញឱ្យចូលរួមពិធីមង្គលការ ប៉ុន្តែស្រាប់តែគាត់បានឃើញបុរសម្នាក់ទៀតដែលមានរូបរាងដូចទៅនឹងគាត់បេះបិត ពោលគឺ បុរសម្នាក់នោះមានក្បាលទំពែក ពាក់វ៉ែនតា និងពាក់អាវក្រហមដូចគ្នា។

យ៉ាងណាមិញ ចុងក្រោយអ្វីដែលអាចធ្វើបាននោះ មានតែនាំគ្នាសើចហួសចិត្តតែប៉ុណ្ណោះ។ វីដេអូនេះត្រូវបានចែកចាយនិងល្បីពេញបណ្តាញសង្គម ធ្វើឱ្យអ្នកលេងហ្វេសប៊ុកជាច្រើនមានការហួសចិត្តនិងសើចសប្បាយជាខ្លាំង៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាពបុរសម្នាក់នេះសម្តែងការហួសចិត្តជាខ្លាំង ពេលឃើញគេមានរូបរាងដូចនឹងគាត់

Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T