ថ្មី! ប្លែក! ស្ទូឌីយោ Modern KH Studio ផ្តល់ឱកាសជូនដល់សាធារណជនដែលស្រលាញ់ និងមានទេពកោសល្យខាងផ្នែកសិល្បៈចម្រៀង​ មកបញ្ចេញសមត្ថភាពរបស់ខ្លួន! (មានវីដេអូ)

//s6.kh1.co/f0/f012654c2529f778ad4f5812aa594ca3582abcb5.jpg
តារា & កម្សាន្ដ

 ០៩-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ បច្ចុប្បន្នវិស័យសិល្បៈផ្នែកចម្រៀងកំពុងតែមានការរីកដុះដាលយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ជាពិសេសគឺការបង្កើតនូវបទចម្រៀងថ្មីៗ Original Song ពីសំណាក់យុវវ័យ ដែលពោរពេញទៅដោយទេពកោសល្យខ្ពស់ មិនថាជាការនិពន្ធបទភ្លេង និពន្ធទំនុកច្រៀង ដឹកនាំសម្តែង និងបកស្រាយបទចម្រៀងដោយខ្លួនឯងផ្ទាល់នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែមានយុវវ័យមួយចំនួនតូច ទោះបីជាមានទេពកោសល្យ និងសមត្ថភាពសិល្បៈពីកំណើតក៏ពិតមែន តែពួកគេក៏នៅតែមិនទាន់មានឱកាសបានបង្ហាញពីសមត្ថភាពផ្ទាល់ខ្លួននេះឱ្យមហាជនបានឃើញនៅឡើយ។

ដោយមើលឃើញពីបញ្ហាទាំងនេះហើយ ទើបស្ទូឌីយោ Modern KH Studio បានចាប់កំណើតឡើង ដើម្បីផ្តល់ឱកាសឱ្យយុវវ័យដែលមានសមត្ថភាពនៅក្នុងប្រទេសកម្ពុជាយើងបានបង្ហាញពីទេពកោសល្យដ៏ប៉ិនប្រសប់របស់ខ្លួនឱ្យទស្សនិកជនបានឃើញ និងស្គាល់ពួកគេផងដែរ។

អ្នកច្រៀងនៅស្ទូឌីយោ Modern KH Studio
អ្នកច្រៀងនៅស្ទូឌីយោ Modern KH Studio
អ្នកច្រៀងនៅស្ទូឌីយោ Modern KH Studio
អ្នកច្រៀងនៅស្ទូឌីយោ Modern KH Studio

ក្នុងនោះដែរ ស្ទូឌីយោ Modern KH Studio ក៏ជាស្ទួឌីយោមួយ ដែលបានផ្តល់ឱកាសជូនដល់សាធារណជនដែលស្រលាញ់ និងមានទេពកោសល្យខាងផ្នែកសិល្បៈចម្រៀង​ឱ្យមកបញ្ចេញសមត្ថភាពជូនទៅដល់ទស្សនិកជនបានទស្សនា ឬសម្រាប់ក្រុមគ្រួសារ និងជាការកម្សាន្ត។

មិនត្រឹមតែប៉ុណ្ណោះ ស្ទូឌីយោ Modern KH Studio ក៏មានទំព័រហ្វេសប៊ុក Modern KH Studio និងឆានែលយូធូបផ្ទាល់ខ្លួន សម្រាប់ផ្ទុកបទចម្រៀងថ្មីៗ លក្ខណៈ Acoustic ពីរោះៗជូនទស្សនិកជនទុកជាការស្តាប់កម្សាន្ត ក៏ដូចជាបង្កើតនូវការយល់ដឹងអំពីគំនិតនៃការច្នៃប្រឌិតថ្មីៗ ដើម្បីចូលរួមលើកតម្លើងនូវវិស័យសិល្បៈចម្រៀងខ្មែររបស់យើងផងដែរ៕

អ្នកច្រៀងនៅស្ទូឌីយោ Modern KH Studio
អ្នកច្រៀងនៅស្ទូឌីយោ Modern KH Studio
អ្នកច្រៀងនៅស្ទូឌីយោ Modern KH Studio
អ្នកច្រៀងនៅស្ទូឌីយោ Modern KH Studio
  ស្ទូឌីយោ Modern KH Studio 
  ស្ទូឌីយោ Modern KH Studio 
  ស្ទូឌីយោ Modern KH Studio 
  ស្ទូឌីយោ Modern KH Studio 
អ្នកច្រៀងនៅស្ទូឌីយោ Modern KH Studio
អ្នកច្រៀងនៅស្ទូឌីយោ Modern KH Studio

តោះ! សូមអញ្ជើញរីករាយស្តាប់កម្សាន្តនូវបទចម្រៀងថ្មីៗ និងពីរោះៗនៅលើឆានែលយូធូបរបស់ Modern KH Studio ទាំងអស់គ្នាដូចខាងក្រោម៖

១) ស្នេហ៍កម្មឆ្លងដែន

២) តេីបងខុសអ្វី?

៣) ស្ទីលញ៉ែសេ៊រីចាស់

៤) ស្រីមេអំបៅ​

៥) ឆានែលយូធូប YouTube.com/c/ModernKH

៦) ទំព័រហ្វេសប៊ុកផ្លូវការរបស់ Modern KH Studio

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T