ប្រធានក្លិប Barcelona៖ Lionel Messi អាចចាកចេញពីក្លិបនៅពេល….!!

//s5.kh1.co/d0/d06a015b7b19f231ce6c72c66dcee531aef0236e.jpg
កីទ្បា

 ០៨-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ប្រធានក្លិប Barcelona លោក Josep Maria Bartomeu បានបញ្ជាក់ប្រាប់អ្នកកាសែតថាខ្សែប្រយុទ្ធ Lionel Messi អាចចាកចេញពីក្លិបបាន បើសិនជាគេចង់ចាកចេញនៅពេលចប់រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Lionel Messi
កីឡាករ Lionel Messi

យ៉ាងណាមិញ ប្រធានក្លិបដែលមានមូលដ្ឋាននៅតំបន់កាតាឡាន់មួយនេះជឿជាក់ថា ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនរូបនេះនឹងបន្តរួមរស់នៅកីឡដ្ឋាន Camp Nou នារដូវកាលក្រោយទៀត។

ថ្លែប្រាប់អំពីស្ថានភាពរបស់ Messi តាមរយៈកញ្ចក់ទូរទស្សន៍ Barca TV លោក Bartomeu បានលើកឡើងយ៉ាងដូច្នេះថា៖

“គេ (Messi) នៅសល់កុងត្រាមួយដែលយើងបានចុះជាមួយគ្នាកាលពី ២ឆ្នាំមុន។ នៅសល់ ១ឆ្នាំចុងក្រោយ គេអាចចាកចេញពី Barcelona មុនពេលដែលរដូវកាល ២០២០-២០២១ ចាប់ផ្ដើម។”

  លោក Josep Maria Bartomeu
  លោក Josep Maria Bartomeu

លោក Bartomeu បានបន្តទៀតថា៖

“នេះគឺជារឿងដែលកីឡាករផ្សេងៗទៀតធ្លាប់បានធ្វើដូចជា Xavi, Iniesta និង Puyol នៅពេលដែលពួកគេនៅសល់កុងត្រា​ ១ឆ្នាំ។ ប៉ុន្តែខ្ញុំជឿថា Leo(Messi) នឹងមិនទៅលេងឲ្យក្លិបណាផ្សេងក្រៅពី Barcelona ហើយគេនឹងបន្តលេងឲ្យយើងដល់ឆ្នាំ២០២១ នៅពេលដែលកុងត្រាគេផុតសុពលភាព។”

គួរឲ្យដឹងដែរថា Lionel Messi បានចូលរួមជាមួយក្រុមធំរបស់ Barcelona តាំងពីឆ្នាំ២០០៤ ដោយគិតមកទល់ពេលនេះគេចូលលេងឲ្យអ្នកមានបុណ្យបាន ៤៥២ប្រកួត និងអាចរកគ្រាប់បាល់បាន ៤១៩គ្រាប់ក្នុងនាមជាខ្សែប្រយុទ្ធ៕

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T