ទឹកចិត្តកូនប្រុស តស៊ូដល់ដង្ហើមចុងក្រោយ!! ខ្មែរអ្នករាប់ ប៉ុន្តែថៃអ្នកសន្លប់ (មានវីដេអូ)

//s6.kh1.co/68/68154b76fa9e421111bbd59e70dac6c31285a259.jpg
កីទ្បា

 ០៨-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ដណ្ដើមខ្សែក្រវ៉ាត់របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន កាលពីថ្ងៃសុក្រកន្លងទៅ អ្នកលេងជង្គង់មកពីក្លិបក្រសួងការពារជាតិ កីឡាករ ប៊ុន សុធា បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ ផាយ៉ាកហិរ៉ាន់ ដោយផ្ដួលកីឡាករថៃឲ្យសន្លប់នៅក្នុងទឹកទី៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតនៅក្នុងទឹកទី១ ប៊ុន សុធា បានប្រើជើងដើម្បីធាក់ និងទាត់ទៅលើកីឡាករថៃ ដែលបានធ្វើការប្រកួតនោះជក់ចិត្តតាំងពីទឹកទី១ ទៅតែម្ដង។ ឈានចូលទឹកទី៣ ទាំងកម្ពុជា និងថៃបានចេញអាវុធធ្ងន់ៗវាយទៅលើគ្នាទៅវិញទៅមក ជាពិសេសគឺទាត់ និងកែង ដោយនៅពាក់កណ្ដាលទឹកទី២ ផាយ៉ាក បានទាត់ឆ្អឹងជំនីរបស់ប៊ុន សុធា ឲ្យលោកអាជ្ញាកណ្ដាល។  យ៉ាងណា ក្រោយតែពីលោកអាជ្ញាកណ្ដាលរាប់រួច ប៊ុន សុធា បានតាមវាយកីឡាករថៃវិញខ្លាំងៗ ដោយប្រើផ្លែកែង រហូតវាយកីឡាករថៃឲ្យបោះបង់ការប្រកួតនៅក្នុងទឹកទី៤៕

ចង់ឃើញថាការប្រកួតនោះសម្រុកគ្នាល្អមើលយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

វីដេអូនៃការប្រកួត
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T