តារាស្រីៗពិតជាយ៉ាប់ហើយ ប្រសិនបើមាន Fanboy ចរិតបែបនេះ

//s6.kh1.co/94/943bc271592fb5c12ceddb6d5f5ddf40f3bd2b23.jpg
តារា & កម្សាន្ដ

 ០៨-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ ជីវិតជាតារា គ្មានអ្វីដែលរំភើបរីករាយជាង មានអ្នកគាំទ្រច្រើននោះទេ ប៉ុន្តែក្នុងចំណោមហ្វេនៗទាំងនោះ មិនមែនមានសុទ្ធតែមនុស្សល្អៗទាំងអស់នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ធ្លាប់មានតារាល្បីៗជាច្រើនរួចមកហើយ ដែលត្រូវធ្វើបាបដោយអ្នកគាំទ្ររបស់ខ្លួនឯង។

ទង្វើខ្វះការពិចារណាពីសំណាក់ហ្វេនៗទាំងនោះ បានធ្វើឲ្យតារាល្បីៗ ពិសេសតារាស្រីៗ ត្រូវរស់នៅជាមួយនឹងភាពភ័យខ្លាចចំពោះសុវត្ថិភាព រាល់ពេលដែលនៅតែម្នាក់ឯង គ្មានអ្នកការពារ។

ចង់ដឹងថា តើតារាស្រីល្បីៗក្នុងវិស័យ Kpop ធ្លាប់ជួបប្រទះនូវបញ្ហាយ៉ាងណាខ្លះ ដោយសារតែអ្នកគាំទ្រប្រុសៗ?

តោះមកទស្សនារូបភាពខាងក្រោម ៖

១. Mina ក្រុម TWICE ធ្លាប់ទទួលបានការគំរាមកំហែងឃាតកម្ម

រូបភាព Mina
រូបភាព Mina

អ្នកគាំទ្រម្នាក់ បានបង្ហោះសាគំរាមកំហែងទៅលើ Mina បន្ទាប់ពីលេចលឺពាក្យចចាមអារ៉ាម នាងនិង BamBam សមាជិកក្រុម GOT7។ ហ្វេនរូបនេះបានបង្ហោះរូបភាពកាំបិត ដែលត្រូវបានគេដាក់នៅលើដៃរបស់ខ្លួន ដោយសរសេរសាខ្លីៗ ក្នុងបំណងចង់គំរាមសម្លាប់។

រូបភាព Mina និង Bambam
រូបភាព Mina និង Bambam

២. Taeyeon សមាជិកក្រុម Girls 'Generation ត្រូវបានអ្នកគាំទ្រម្នាក់ ចាប់អូសចុះពីលើឆាក កំឡុងពេលកំពុងសម្តែង

រូបភាព Taeyeon
រូបភាព Taeyeon

កាលពីឆ្នាំ២០១១ Taeyeon សមាជិកក្រុម Girls'Generation ត្រូវបានអ្នកគាំទ្របុរសម្នាក់ព្យាយាមចាប់អូសរាងកាយនាង ចុះពីលើឆាក ទាំងពេលកំពុងសម្ដែងតែម្ដង។

បុរសម្នាក់នោះ បានលុកលុយតំបន់ខាងក្រោយឆាក ហើយទីបំផុតក៏ឡើងលើឆាកបានសម្រេច។ ក្នុងកំឡុងពេលសម្ដែងបទ Run Devil Run អ្នកគាំទ្រម្នាក់នោះ ក៏ស្រាប់តែសម្រុកទៅចាប់កដៃរបស់ Taeyeon ហើយទាញនាងចេញទៅ។ សំណាងល្អដែលក្រុមការងារមកជួយទាន់ ទើប Taeyeon អាចត្រលប់មកសម្តែងវិញដោយសុវត្ថិភាព។

រូបភាព Taeyeon
រូបភាព Taeyeon

៣. Yoona សមាជិកក្រុម Girls 'Generation ត្រូវបានអ្នកគាំទ្រចាំឃ្លាំមើល នៅកន្លែងស្នាក់នៅរបស់នាង

រូបភាព Yoona
រូបភាព Yoona

Yoona បានចែករំលែករឿងរ៉ាវគួរឲ្យរន្ធត់មួយ ទាក់ទងនឹងអ្នកគាំទ្រម្នាក់ ដែលដើរតាមនាងទៅកន្លែងស្នាក់។

អ្នកគាំទ្របុរសម្នាក់នោះ បានឈរនៅខាងក្រៅផ្ទះរបស់នាង រង់ចាំមើលនាង ហើយថែមទាំងលួចចូលទៅក្នុងផ្នែកខាងក្រោយ នៃអគារផ្ទះល្វែងដែលនាងស្នាក់នៅទៀតផង។

រូបភាព Yoona
រូបភាព Yoona
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T