ប្លែកអារម្មណ៍​ អុីវ៉ា​ ចាប់ដៃគូជាមួយតារាចម្រៀងថ្មី លោកវេហាស៍​ បញ្ចេញចម្រៀងយ៉ាងពីរោះ កំពុងចាក់ដោតអារម្មណ៍យុវវ័យ.......(មានវីដេអូ)​

//s5.kh1.co/76/7675a124729f5070b0ade4fa7f1f4df7ad976bda.jpg
តារា & កម្សាន្ដ

 ០៨-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ថ្មីៗនេះ ក្នុងផេកក៏ដូចជាឆាណែលផ្លូវការ របស់ផលិតកម្មសាន់ដេរ​ បានទើបនឹងបញ្ចេញចម្រៀងមួយបទដែលមានចំណងជើងថា​ "​កុំគិតថាមិនសាកសម" បកស្រាយដោយ កញ្ញាអុីវ៉ាដែលជាបទឆ្លើយតប ទៅកាន់តារាចម្រៀងប្រុសជើងថ្មី​ លោកវេហាស៍​ ដែលមានចំណងជើងថា"មិនសាកសម"​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ គេកត់សម្គាល់ឃើញថា បទចម្រៀងទាំងពីរបទនេះ ចេញមិនបានប៉ុន្មានផងស្រាប់តែមានបងប្អូនប្រិយមិត្ត ចែកចាយចម្រៀងនេះភ្លូកទឹកភ្លូកដី ទាំងក្នុងផេកផ្លូវការរបស់ផលិតកម្មសាន់ដេរនិងផេកក្រៅផ្លូវការជាច្រើន​ ដែលផេកខ្លះ ទទួលបានការទស្សនារាប់សែនឯណោះ​។​

ទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្នុងការសហការណ៍ផលិតចម្រៀងរួមគ្នានេះ​ ព្រោះថា កញ្ញាអុីវ៉ាជាតារាល្បីជួរមុខ និងមិនងាយចាប់ដៃគូ ជាមួយតារាប្រុសរូបណាផ្តេសផ្តាសនោះឡើយ​ តែបែរជាមកប្រទះឃើញសហការណ៍ ជាមួយតារាចម្រៀងប្រុសជើងថ្មីរូបសង្ហាដែលជាប្អូនប្រុសបង្កើត លោកមាសសាលី​ គឺលោក"វេហាស៍"ទៅវិញ​ ដោយមិនប្រកាន់ខ្លួនជាតារាល្បីនោះឡើយ។​

ទន្ទឹមនឹងនេះដែរ ងាកមកលោកវេហាស៍វិញ ដែលជាតារាចម្រៀងជើងថ្មី ប្រចាំផលិតកម្មសាន់ដេនិងជាប្អូនប្រុសបង្កើត របស់លោកមាសសាលីផងនោះ​ ហាក់ទទួលបានការចាប់អារម្មណ៍ជាច្រើនពីមហាជន ត្បិតទើបតែប្រឡូកក្នុងវិស័យសិល្បៈ មិនបានប៉ុន្មានខែផងនោះ​ ដោយបទចម្រៀងរបរលោក​ ចរាចរលើទីផ្សារទើបតែបានប៉ុន្មានបទប៉ុណ្ណោះ តែមានអ្នកទស្សនាចាប់អារម្មណ៍ច្រើននិងឲ្យតម្លៃខ្ពស់ លើទឹកដមសម្លេងក៏ដូចជារូបរាងសង្ហារបស់លោកផងដែរ៕​ 

តោះមកស្តាប់បទចម្រៀងទាំងអស់គ្នា៖

 អុីវ៉ា
 អុីវ៉ា
 អុីវ៉ា
 អុីវ៉ា
 អុីវ៉ា
 អុីវ៉ា
 អុីវ៉ា
 អុីវ៉ា
វេហាស៍
វេហាស៍
វេហាស៍
វេហាស៍
អ៊ីវ៉ា និងវេហាស៍
អ៊ីវ៉ា និងវេហាស៍
អ៊ីវ៉ា និងវេហាស៍
អ៊ីវ៉ា និងវេហាស៍
អ៊ីវ៉ា និងវេហាស៍
អ៊ីវ៉ា និងវេហាស៍
អ៊ីវ៉ា និងវេហាស៍
អ៊ីវ៉ា និងវេហាស៍
អីុវ៉ា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T