ក្រោយ Laporte របួស Man City សម្លឹងឃើញខ្សែការពារឆ្នើម នៅក្លិបយក្សអ៊ីតាលី សម្រាប់ទីផ្សារខែមករា

//s6.kh1.co/3b/3b78a6b5120b0c30179569386cd2fb6e0e0b1b87.jpg
កីទ្បា

 ០៨-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ Manchester City បានចាប់អារម្មណ៍ក្នុងការនាំយកខ្សែការពារកណ្ដាលរបស់ Inter Milan កីឡាករ Milan Skriniar សម្រាប់ទីផ្សារដោះដូរកីឡាករខែមករា ឆ្នាំ២០២០ ខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Milan Skriniar
  កីឡាករ Milan Skriniar

ម្ចាស់ជើងឯក Premier League រដូវកាលមុនបានបរាជ័យក្នុងការនាំយកខ្សែការពារកណ្ដាលថ្មីរូបណាមួយ ដើម្បីមកជំនួសកន្លែងរបស់ Vincent Komapny ដែលចាកចេញអំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅ។ ស្របពេលនេះផងដែរខ្សែការពារកណ្ដាលឆ្នើម Aymeric Laporte ក៏ទទួលបានរងបួសជង្គង់ម្នាក់ទៀត ដែលបានធ្វើឲ្យលោក Pep Guardiola កំពុងឈឺក្បាលអំពីតំបន់ការពារ។

ប្រភពពី Calciomercato ក្លិប Man City ចង់បានកីឡាករ Skriniar តាំងពីទីផ្សារដោះដូរកីឡាកររដូវក្ដៅមកម្ល៉េះ ប៉ុន្តែអ្នកចាត់ការទូទៅរបស់ Inter Milan លោក Antonio Conte បានបកស្រាយត្រឡប់ទៅវិញថាខ្សែការពារវ័យ ២៤ឆ្នាំរូបនេះមិនមែនសម្រាប់លក់នោះទេ។

  កីឡាករ Milan Skriniar
  កីឡាករ Milan Skriniar

ប្រភពដដែលបានបន្តឲ្យដឹងទៀតថាលោក Pep Guardiola បានត្រៀមខ្លួនរួចរាល់ដើម្បីត្រៀមទិញយកខ្សែការពារជម្រើសជាតិស្លូវាគី មកកាន់ទឹកដីអង់គ្លេស នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។

គួររម្លឹកដែរថា ក្លិបនៅអង់គ្លេសមួយទៀតគឺ Manchester United ក៏ធ្លាប់ចាប់អារម្មណ៍ចង់បាន Skrniar ផងដែរ ប៉ុន្តែការចង់បាននោះត្រូវបានរសាត់ទៅវិញ ក្រោយបិសាចក្រហមនាំយកបាន Harry Maguire ពី Leicester City៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T