អ្នកគាំទ្រ ធ្លាប់តែឃើញពួកគេ សប្បាយនៅលើឆាក តែស្មានមិនដល់ថា នៅខាងក្រៅពួកគេ ឯកកាខ្លាំងយ៉ាងនេះទេ

//s6.kh1.co/e3/e3c954b0ae058e39d1fc561e393d00280c59829f.jpg
តារា & កម្សាន្ដ

 ០៨-កញ្ញា-២០១៩ ១២ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ អ្នកសិល្បះភាគ​ច្រើន ​ពួក​គេ​តែង​តែ​ចង់​បង្ហាញ ​នៅ​អ្វី​ដែល​ល្អ​បំផុត​របស់​ខ្លួន ​ទៅកាន់​អ្នកទស្សនា បើ​ទោះ​ប្បី​ជា​ពួកគេ​ កំពុង​តែ​មាន​បញ្ហាអ្វីក៏​ដោយ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​ឡើងដល់​លើ​ឆាកគឺ ​ត្រូវ​តែ​ផ្តល់​ឲ្យ​អ្នកគាំ​ទ្រ​នៅ​ស្នាម​ញញឹម​ នឹងភាព​រីករាយ​ជា​រឿងសំខាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាម៉ិញ​ អ្នកខ្លះគិត​ថា​អ្នកសិល្បះ តែងតែសប្បាយ​មិន​សូវ​ចេះ ​កើតទុក្ខ​ដូច​គេ​នោះ​ទេ។ ប៉ុន្តែ​ប្រសិន​បើគិត​បែបនេះ ​គឺ​មិន​ត្រូវ​នោះ​ទេ បើទោះពួកគេ​ជាអ្នកសិល្បះក៏​ដោយ ​ក៏ប៉ុន្តែ​ពួកគេ​ក៏​ជា មនុស្ស​ដូចជា​យើងដែរ។ ពួកគេ​ក៏​ចេះ​កើត​ទុក្ខ សោកសៅ នឹងពេលខ្លះ​ពួកគេ​ទទួលរងនៅសម្ពាធ និងភាព​ឯកកាជា​ង​អ្នកធម្មតាទៅទៀត។ អ្នកសិល្បះ​ខ្លះ​ហ៊ឺហារ​តែនៅ ​លើ​ឆាកតែប៉ុណ្ណោះ​ តែនៅ​​ខាងក្រៅវិញ ​កំពុង​តែ​ខ្វះខាត អ្នកខ្លះទៀត​ខំប្រឹង​ធ្វើឲ្យ​ខ្លួន​ឯង ​​សើច​សប្បាយ​​ជាមួយ​អ្នកគាំ​ទ្រ នៅពេលដែល​ឡើងសម្តែង​ លើឆាកម្តងៗ តែ​ខាងក្រោយ​វិញ​គឺ​ កាន់តែ​ឯកកាបំផុតផងដែរ។

ជាក់ស្តែង​ដូច​ជា​តារាK-pop ទាំង​៦ដួងនេះ ​ពួកគេតែងតែ​លាក់​នៅ​ភាព​ឯកកា ​របស់​ខ្លួន​នៅ​ពីក្រោយ​ស្នាម​ញញឹម ​ដ៏​រីករាយ​របស់ពួកគេ​នៅពេល​ដែល​ ឡើងសម្តែងលើឆាកម្តងៗ​​។ បើទោះ​បីជាពួកគេ ទាំងប៉ុន្មាន​ដួងនេះ​សុទ្ធសឹង​តែ​ជា អ្នកដែល​ទទូលបាន​នៅ​ប្រជាប្រិយភាពយ៉ាងច្រើន​ ​ពីបណ្តា​អ្នកគាំទ្រ​យ៉ាងណាក៏ដោយ ក៏​ប៉ុន្តែ​ពួកគេ​នៅ​តែ​មានអារម្មណ៍​ថា​ ​ឯកកាខ្លាំង​​នៅក្នុងអាជីព​ជា ​អ្នកតារាចម្រៀង​របស់​ពួកគេ​ដដែល​៕

ចង់ដឹងថា​ពួកគេ​ជាអ្នកណាខ្លះ​ទៅទស្សនាទាំងអស់គ្នា៖

១. Taeyeon ប្រធានក្រុម​ Girls’ Generation

Taeyeon​ ធា្លប់​បាន​និយាយ​ថា អាជីព​ជា​អ្នកចម្រៀង​គឺ​ជា​អាជីពមួយ ​ដែល​ឯកកាបំផុត នៅលើលោកនេះ។ នាងនិយាយ​ថា​ នាង​មាន​អារម្មណ៍ថា​ទទេស្អាត​ នៅ​ពេល​ដែល​ចុះ​ពីលើឆាកម្តងៗ ជាពិសេសនៅ​ពេល​ដែល នាង​មិន​អាចបង្ហាញឲ្យ​អ្នកគាំទ្រ ​នាង​បាន​ឃើញនៅ​អ្វីគ្រប់យ៉ាង ​ដែល​នាង​បានត្រៀម​​រៀបចំទុក​ ​ជាច្រើន​ខែ​កន្លងមកហើយនោះ​។ ម្យ៉ាង​វិញ​ទៀត​Taeyeon កាន់​តែមាន​អារម្មណ៍ថា ឯកកាខ្លាំង​នៅ​ពេល​ដែល​ត្រូវត្រឡប់​ទៅ​កាន់​ បន្ទប់សណ្ឋាគារដ៏ទទេស្អាត ​បន្ទាប់​ពី​បញ្ចប់​ការប្រគុំតន្ត្រី​វិញ​នោះ​។

Taeyeon
Taeyeon

២.​ G-Dragon ប្រធានក្រុម BIGBANG

ប្រធានក្រុម​រូប​នេះ ​ធ្លាប់​បាន​បញ្ជាក់ថា​លោក​ទទួល​នៅ ​ភាពឯកកាបំផុត ​នៅរាល់​ពេល​ដែល​ បញ្ចប់ការ​ប្រគុំ​តន្ត្រីម្តងៗ។ នៅ​ពេលមួយ​G-Dragon ​បានចូល​រួមក្នុង​កម្ម​វិធី​Happy Together ហើយ​បាន​និយាយ​ថា៖

“វាពិតជា​ឯកកាខ្លាំង​ណាស់​ បន្ទាប់​ពីការប្រគំតន្ត្រី ពីព្រោះ​អ្នកគ្រប់​គ្នា​ត្រូវ​ត្រឡប់​ទៅ កាន់បន្ទាប់​របស់​ពួកគេ​រៀងៗខ្លួន​វិញ​។ មនុស្សជា​ច្រើន​គិត​ថា ​ពួកយើងប្រាកដ​ជា​ទទួល​បាន នៅ​ការឳប រៀបចំ​នៅការជប់លាង​យ៉ាងសប្បាយ ​បន្ទាប់​ពី​ការប្រគុំតន្ត្រីនោះ ក៏​ប៉ុន្តែ​ការពិត​វាមិន​ដូច្នោះ​នោះទេ។​”

G-Dragon
G-Dragon

៣. BoA

 BoA បាននិយាយ​ថា មានមនុស្សជាច្រើន​កំពុង​តែ ​គេងលង់លក់​ស្របពេលដែល ​នាង​ត្រូវ​ហាត់​បន្ថែម​ជាច្រើន​ម៉ោង។ BoA បាន​បញ្ជាក់ថា៖

 “​មានយប់​ជាច្រើន ​ដែល​ខ្ញុំ​គេងមិន​លក់ រហូតដល់​ពេលខ្លះ​ ទល់​ភ្លឺវិញទៀតផង​។ គ្រប់​ពេល​ដែល​ខ្ញុំគេងមិនលក់​ ខ្ញុំពិតជាមានអារម្មណ៍ ​ថាពិបាកខ្លាំងណាស់​”។

BoA
BoA

៤. Sunggyu ក្រុមINFINITE

Sunggyu ធ្លាប់បាន​និយាយ​ថា៖

 "គ្រប់ពេលដែល​ ខ្ញុំ​បញ្ចប់ការប្រគុំតន្ត្រី​ម្តងៗ ខ្ញុំគឺចាប់ផ្តើម​បារម្ភថា ​តើ​អ្នកគាំទ្រ​នឹងលើកទឹកចិត្ត​ដល់​​ខ្ញុំ ដូចដែល​ពួកគេ​ធ្លាប់​បាន​ធ្វើ​ដែលឬទេ។ ហើយខ្ញុំនៅតែបន្តគិតថា ពួកគេ​នឹងមិន​ធ្វើ​នោះ​ទេ។ ​"​

Sunggyu
Sunggyu

៥. Suzy

Suzy ​បាន​និយាយ​ថា នាង​​ធា្លប់​បាន​បាក់​ទឹកចិត្ត នៅ​ពេលមួយ​នោះ ​​​នាង​កំពុង​តែ​សើចសប្បាយ​ជាមួយ​ មិត្ត​របស់នាងសុខៗ​ ក៏ប៉ុន្តែ​ភ្លាមៗ​នោះ ​នាងក៏​ស្រាប់​តែមាន​អារម្មណ៍ ​សោកសៅ​វិញផងដែរ។ ​

Suzy
Suzy

៦. IU

 IU ធ្លាប់បាននិយាយ​នៅ ក្នុងកម្ម​វិធី​Healing Camp ថា៖

 “ខ្ញុំ​បាន​ចាប់ផ្តើម​លែងជឿជាក់លើខ្លួនឯង ហើយ​ស្អប់ខ្លួនឯង ដូច្នេះហើយ​វា​ក៏​ចាប់ផ្តើម ធ្វើ​ឲ្យ​ខ្ញុំ​ធា្លក់ចុះ ហើយបាន​បោះបង់ នៅការព្យាយាមគ្រប់យ៉ាងផងដែរ។​”

 IU
 IU
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T